ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​តិចតួច​ប៉ុណ្ណោះ​ធ្វើ​ដំណើរ​កម្សាន្ត​ក្រោយ​រដ្ឋាភិបាល​ប្រកាស​បើក​រមណីយដ្ឋាន​ឡើង​វិញ​បាន​ជាង​មួ​យស​ប្ដា​ហ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រមណីយដ្ឋាន​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​បើក​ដំណើរការ​ឡើង​វិញ​ក្រោយ​ពេល​បិទ​អស់​រយៈពេល​ពី​រស​ប្ដា​ហ៍​ដោយសារ​តែ​កូ​វី​ដ​១៩ ហើយ​ក្រោយ​ការ​បើក​ឡើង​វិញ​បាន​ជាង​មួ​យស​ប្ដា​ហ៍​មក​ឃើញ​មាន​ភ្ញៀវ​ទេសចរ​តិចតួច​បំផុត​បាន​ធ្វើ​ដំណើរ​កម្សាន្ត ពីព្រោះ​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ពេល​នេះ នៅ​តែ​មិន​ទាន់​មាន​ធូរស្រាល​នៅឡើយ ។ យោង​តាម​ប្រសាសន៍​ឯកឧត្តម ថោ​ង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ រមណីយដ្ឋាន​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​បើក​ដំណើរការ​ឡើង​វិញ​ក្រោយ​ពេល​បិទ​អស់​រយៈពេល​ពី​រស​ប្ដា​ហ៍​ដោយសារ​តែ​កូ​វី​ដ​១៩ ហើយ​ក្រោយ​ការ​បើក​ឡើង​វិញ​បាន​ជាង​មួ​យស​ប្ដា​ហ៍​មក​ឃើញ​មាន​ភ្ញៀវ​ទេសចរ​តិចតួច​បំផុត​បាន​ធ្វើ​ដំណើរ​កម្សាន្ត ពីព្រោះ​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ពេល​នេះ នៅ​តែ​មិន​ទាន់​មាន​ធូរស្រាល​នៅឡើយ ។

យោង​តាម​ប្រសាសន៍​ឯកឧត្តម ថោ​ង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​រាជរ​ដ្ឋា ភិ​បាល​បាន​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូ​ទាំង​ប្រទេស​ឡើង​វិញ​នោះ មិន ទាន់​មាន​ភ្ញៀវ​ទេសចរ​ចេញ​ទស្សនា​ច្រើន​នៅឡើយ​ទេ ខណៈ​ម្ចាស់​រមណីយ ដ្ឋា​ន និង​គោលដៅ​ទេសចរណ៍​មួយ​ចំនួន ក៏​នៅ​មិន​ទាន់​បើក​ដំណើរការ​ឡើង​វិញ​ដែរ ។

ឯកឧត្តម​បន្ត​ថា រយៈពេល​មួ​យស​ប្តា​ហ៍​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៨.៩៦០ នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ ៨.៧៥៤ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២០៦ នាក់ ។ លោក​បាន​កត់សម្គាល់​លើ​ចំណុច​សំខាន់​ៗ​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង គឺ​នៅ​មាន​ចំនួន​តិចតួច​នៅ ឡើយ បើ​ប្រៀបធៀប​ជាមួយ​ស្ថានភាព​មុន​ព្រឹត្តិការណ៍ ២០ កុម្ភៈ ។ គោលដៅ​ទេសចរណ៍​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាជ្ញាធរ​មិន​ទាន់​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​ទេ ។ ដោយឡែក តាម​បណ្តា​ខេត្ត​ផ្សេង​ៗ រដ្ឋបាល​ខេត្ត​មាន ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ក្នុង​ការ​បើក​រមណីយដ្ឋាន និង​គោល ដៅ​ទេសចរណ៍​ឡើង វិញ ដោយ​ពុំ​ទាន់​អនុញ្ញាត​ឲ្យ​បើក​ឡើង វិញ​ទេ និង​នៅ​បន្ត​អនុវត្ត​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ និង​ការ​ចេញ ចូល​តំបន់​សំខាន់​ៗ ពិសេស​គោលដៅ​ទេសចរណ៍​។

ឯកឧត្តម​បាន​បន្ថែម​ថា ក្រសួង​ទេស ចរណ៍​នឹង​បន្ត​ជំរុញ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ឲ្យ​បន្ត​ពង្រឹង និង​បង្កើន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្ត ផ្នែក​ពាក់ព័ន្ធ និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​អ្នក​គ្រប់ គ្រង​ទាំងអស់ ដើម្បី​បង្កើន​ការ​អប់រំ​ពន្យល់​ណែនាំ​ឲ្យ​កាន់តែ​សុ​ី​ជម្រៅ និង​ជាប់​ជា​ប្រចាំ​ដល់​ទេសចរ និង​បុគ្គលិក​បម្រើ​ការ និង​អ្នក​ផ្តល់​សេវា​ក្នុង​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​ក្នុង​មូល​ដ្ឋា​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ឲ្យ​អនុវត្ត​ឲ្យ បាន​ម៉ឺងម៉ាត់​នូវ​វិធានការ ៣​កុំ ៣ ការពារ ដើម្បី​ធានា​ដល់​សុវត្ថិភាព និង​សុខភាព​ទេសចរ​និង​ប្រជាពលរដ្ឋ​សហគមន៍ ពិសេស​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​នឹង​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នា​ពេល​ខាង​មុខ ។

ប្រតិបត្តិ​ករ​សមាគម​ទេសចរណ៍​ជា​ច្រើន​ក៏​បាន​លើក​ឡើង​ថា ឆ្នាំ​២០២១​នេះ​កម្ពុជា​ទំនងជា​មិន​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ច្រើន​ឡើង​វិញ​នោះ​ទេ ខណៈ​ជំងឺ​កូ​វី​ដ​១៩​នៅ​តែ​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ដដែល​នោះ ។ ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​អាច​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​ឡើង​វិញ​លុះត្រាតែ​ពិភពលោក​លែង​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រសួងទេសចរណ៍​កម្ពុជា​បាន​ព្យាករ​ថា វិស័យ​ទេសចរណ៍​នឹង​នៅ​នឹង​បន្ត​ធ្លាក់​ចុះ​ប្រមាណ​៦០​ទៅ​៧០​ភាគរយ​បន្ថែម​ទៀត និង​អាច​ងើបឡើង​វិញ​នៅ​កំនើន​ចន្លោះ​ពី​៤០​ទៅ​៥០​ភាគរយ​នៅ​ឆ្នា​២០២២ និង​កើន​ពី​៥០​ទៅ​៧០​ភាគរយ​ក្នុង​ឆ្នាំ​២០២៣​ក្នុង​ពេល​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​SEA GAME ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ