ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi និង Neymar ស្ថិត​ក្នុង​ចំណោម​កីឡាករ​អា​មេ​រិ​ក​ខាងត្បូង ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ចិន

2 ឆ្នាំ មុន

ចិន ៖ យោង​តាម​សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង (CONMEBOL) បានឱ្យ​ដឹង​ថា កំពូល​កីឡាករ Lionel Messi និង Neymar…

ចិន ៖ យោង​តាម​សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង (CONMEBOL) បានឱ្យ​ដឹង​ថា កំពូល​កីឡាករ Lionel Messi និង Neymar ស្ថិត​ក្នុង​ចំណោម​កីឡាករ​តំបន់​អា​មេ​រិ​ក​ខាងត្បូង​រាប់រយ​នាក់​ផ្សេង​ទៀត ដែល​នឹង​ត្រូវ​ទទួល​បានការ​វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន Sinovac Biotech នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី​ន​ហួ​។

សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង បាន​ចាប់ផ្តើម​ចែកចាយ​វ៉ាក់សាំង​នេះ ដល់​សមាគម​ជា​សមាជិក​ចំនួន ១០ របស់​ខ្លួន​។ បន្ទាប់​ពី​ការ​ដឹក​ជញ្ជូន​ចំនួន ៥ ម៉ឺន​ដូ​សបាន​ទៅ​ដល់​រដ្ឋធានី Montevideo របស់​ប្រទេស​អ៊ុយ​រូ​ហ្គា​យ កាលពី​ថ្ងៃ​ទី​២៧ ខែមេសា កន្លង​មក​។

លោក Alejandro Dominguez ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង បានឱ្យ​ដឹង​តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ថា «​វ៉ាក់សាំង​សម្រាប់​បាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង​បាន​មក​ដល់​ហើយ​។ សូម​អរគុណ​ដល់​ក្រុមហ៊ុន Sinovac Biotech»​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​ចេញផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង​បានឱ្យ​ដឹង​ថា កម្មវិធី​ចាក់​វ៉ាក់សាំង​នឹង​ផ្តល់​អាទិភាព​ដល់​ក្រុម​ជម្រើសជាតិ​, គ្រូបង្វឹក​, កីឡាករ និង​បុគ្គលិក​ដទៃ​ទៀត​។ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Copa America ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន និង​កូ​ឡុំ​ប៊ី ចាប់ពី​ថ្ងៃ​ទី​១៣ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១០ ខែកក្កដា ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ