ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ! ​អ្នកជំងឺ​កូ​វី​ដ​១៩​ម្នាក់​បាន​ស្លា.ប់​នៅមន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​បុរស​ម្នាក់​កើតជំងឺ​កូ​វី​ដ​១៩ ​និង​​មាន​ជំងឺ​​តម្រងនោម​រ៉ាំ​រ៉ៃទៀត បាន​ស្លា.ប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​​ថ្ងៃ​ទី​៣ ខែ ឧសភា ឆ្នាំ ២០២១…

ខេត្ត​សៀម​រា​ប ៖ ​បុរស​ម្នាក់​កើតជំងឺ​កូ​វី​ដ​១៩ ​និង​​មាន​ជំងឺ​​តម្រងនោម​រ៉ាំ​រ៉ៃទៀត បាន​ស្លា.ប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​​ថ្ងៃ​ទី​៣ ខែ ឧសភា ឆ្នាំ ២០២១ នេះ​បើ​តាម​ការឱ្យ​ដឹងពី​លោក​វេជ្ជបណ្ឌិត គ្រួ​ស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​។

យោង​តាម​ផេក​របស់​លោក​វេជ្ជបណ្ឌិត គ្រួ​ស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខា​ភិ​បាល​ខេត្តសៀមរាប បាន​​ឱ្យ​ដឹង​​កាលពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០២១​នេះថា នៅ​ក្នុង​មន្ទីរ​បង្អែក​ខេត្ត​សៀម រាប មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ម្នាក់​បាន​ស្លា.ប់​ ហើយអ្នកជំងឺរូប​នោះ​ឈ្មោះ ស៊ា​ង គឹ​ម​សាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​លាប​ទង ឃុំ​កំពង់​ចិនត្បូង ស្រុក​ស្ទោង​ខេត្តកំពង់ធំ ដោយ​អ្នកជំងឺរូបនេះ​​ក៏មានបញ្ហា​​ខូច​ត​ម្រ​ងនោម​រ៉ាំរ៉ៃជា​យូរ​មក​ហើយ​ដែរ​។

លោកវេជ្ជបណ្ឌិត​​បាន​បញ្ជាក់​ថា អ្នកជំងឺមួយរូប​ខាងលើ​បាន​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​លាង​ឈាម កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ និង​បាន​វិល​ត្រឡប់​មក​មន្ទីរពេទ្យ​​បង្អែកខេត្តសៀមរាប​វិញ​ម្តងទៀត នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១ តែ​ដោយ​មាន​រោគ​សញ្ញា​គួរ​ឱ្យ​សង្ស័យ ទើប​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​នាំ​ទៅ​យក​សំណាក​ធ្វើតេស្ត​ ​ពេល​នោះរក​​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ