អង់គ្លេស ៖ ជាមោទនភាពដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីអក្សរខ្មែរបានបង្អួតខ្លួនលើឯកសណ្ឋានក្រុមបាល់ទាត់លំដាប់ពិភពលោក Tottenham Hotspur នៃក្របខណ្ឌលីគកំពូលអង់គ្លេស ក្នុងការប្រកួតសប្តាហ៍ទី៣៤កាលពីយប់មិញ នៅពេលដែលពួកគេបំបាក់ក្រុមភ្ញៀវ Sheffield United ដោយលទ្ធផល ៤-០។

Spurs បានពាក់ឯកសណ្ឋានដែលត្រូវបានរចនាឡើងជាពិសេស ដោយមានអក្សរខ្មែររំលេចជាមួយនិមិត្តសញ្ញារបស់អង្គការផ្កាយសមុទ្រកម្ពុជា (ISF) នៅលើអាវផ្ទៃខាងមុខជាការគាំទ្រដល់អង្គការមួយនេះ ដើម្បីកុមារកម្ពុជា។

នៅក្នុងការប្រកួតដ៏ជក់ចិត្តកាលពីយប់មិញ កីឡាករវ៉ែល Gareth Bale ធ្វើបាន ៣គ្រាប់ម្នាក់ឯង។ ស្របពេលដែលគ្រាប់ទី ៤ សម្រេចបានដោយកីឡាករកូរ៉េខាងត្បូង Son Heung-Min។ ហើយជាមួយលទ្ធផលនេះធ្វើឱ្យ Spurs ឈរនៅចំណាត់ថ្នាក់លេខ ៥ មាន ៥៦ពិន្ទុតាមពីក្រោយ Chelsea ដែលនៅចំណាត់ថ្នាក់លេខ ៤ ចំនួន ៥ពិន្ទុ៕
https://www.youtube.com/watch?v=gfP6PAh6MCs
ចែករំលែកព័តមាននេះ