ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ រំលឹក​ជា​ថ្មី​ម្ដងទៀត​ដល់​បង​ប្អូន​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​រំលឹក​​នៅ​ក្នុង​សារលិខិត​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​លើក​ទី​២៨​ នា​ថ្ងៃ​ទី​៣ ​ឧសភា​ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​ក្នុង​គោលបំណង​លើកកំពស់​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន…

រាជធានី​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​រំលឹក​​នៅ​ក្នុង​សារលិខិត​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​លើក​ទី​២៨​ នា​ថ្ងៃ​ទី​៣ ​ឧសភា​ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​ក្នុង​គោលបំណង​លើកកំពស់​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន ការ​លើក​ស្ទួយ​នូវ​ឯករាជ​ភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ពហុ​និយម​និង​ធានា​សុវត្ថិភាព​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ការ​បំពេញភារកិច្ច​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ព្រមទាំង​ជំរុញ​តួនាទី​របស់​អ្នក​សារព័ត៌មាន​កាន់តែ​សកម្ម​ថែម​ទៀត​ ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈជន​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​សុខុមាលភាព​សង្គម ​និង​សុខដុម​នី​យ​កម្ម​សកល​ដែល​ជា​បំណងប្រាថ្នា​របស់​មនុស្សជាតិ​ទូ​ទាំង​សកល​លោក​។

សម្ដេច​តេ​ជោ ​ហ៊ុន​ សែន​ បាន​រំលឹក​ជា​ថ្មី​ម្ដងទៀត​ ដល់​បងប្អូន​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិសូម​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ក្រម​សីលធម៌​វិជ្ជាជីវៈ ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ ដែល​បង្ក​ឡើង​ដោយ​ជន​អគតិ​ជ្រក​ក្រោម​ស្លាក​សារ​ព័ត៌មាន​ធ្វើ​សកម្មភាព​ខុសច្បាប់ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ កិត្យានុភាព​របស់​ស្ថាប័ន​សារព័ត៌មាន​និង​អ្នក​យក​ព័ត៌មាន​មាន​អាជីព​ដែល​មិន​អាច​អត់​ឱនបាន ។

ទិវា​សេរីភាព​សារព័ត៌មាន​សាកលលោក​លើក​ទី​២៨​ឆ្នាំ​នេះ បាន​លើកយក​ប្រធានបទ​ស្ដី​ពី «ផលប្រយោជន៍​នៃ​ព័ត៌មាន​ចំពោះ​សាធារណៈជន» គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ហើយ​ស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង​ ដែល​មនុស្ស​ទូ​ទាំង​សកលលោក​ចាត់​​ទុក​ថា ​ព័ត៌មាន​គឺជា​ចំណីអាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ដែល​មិន​អាច​ខ្វះ​បាន ជា​ពិសេស ​នៅ​ក្នុង​កាលៈទេសៈ​ដែល​សកលលោក​បាន​និង​កំពុង​ទទួល​រង​នូវ​មហន្តរាយ​ និង​សោកនាដកម្ម​ការ​ឆ្លង​រាតត្បាត​សកល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​ឆក់​យកអាយុ​ជីវិត​មនុស្ស​នៅ​លើ​សាកលលោក​អស់​ជាង ៣​លាន​នាក់ ហើយ​មនុស្ស​ជិត​១៥០​លាន​នាក់​បាន​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​។

ខ្លឹមសារ​នៃ​សារលិខិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​សសាកលលោក​លើក​ទី​២៨​ភ្ជាប់​ជូន​នៅ​ខាងក្រោម៖ ដោយ៖ អ៊ូ ច័ន្ទថា


អត្ថបទសរសេរ ដោយ