ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​លទ្ធផល​ស៊ើបអង្កេត​ជុំវិញ​មរណភាព​ស្តេច​បាល់ទាត់ Maradona

2 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន ៖ ក្រោយ​ឆ្លងកាត់​ការ​ស៊ើបអង្កេត​ជា​ច្រើន​កន្លង​មក ក្រុម​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​សន្និដ្ឋាន​ថា វីរៈបុរស​បាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក Diego Maradona មិន​ទទួល​បានការ​ថែទាំ​សុខភាព​ត្រឹមត្រូវ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន…

អា​ហ្ស​ង់​ទី​ន ៖ ក្រោយ​ឆ្លងកាត់​ការ​ស៊ើបអង្កេត​ជា​ច្រើន​កន្លង​មក ក្រុម​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​សន្និដ្ឋាន​ថា វីរៈបុរស​បាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក Diego Maradona មិន​ទទួល​បានការ​ថែទាំ​សុខភាព​ត្រឹមត្រូវ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មុន​ពេល​គាត់​ស្លា​.​ប់​បាត់បង់​ជីវិត​។ គួររំលឹកថា អា​ហ្ស​ង់​ទី​ន​កោះ​ប្រជុំ​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​ជុំវិញ​ការ​ស្លា​.​ប់​ស្តេច​បាល់ទាត់ Maradona

ព្រះរាជអាជ្ញា​ប្រទេស​អា​ហ្ស​ង់​ទី​ន បាន​ស្នើ​ឱ្យ​ក្រុម​មន្ត្រី​ជំនាញ​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុម​គ្រូពេទ្យ​ផ្ទាល់ខ្លួន​របស់​លោក Maradona បន្ទាប់​ពី​មរណភាព​គាត់​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយសារ​ជំងឺ​គាំងបេះដូង​ត្រឹម​អាយុ​៦០​ឆ្នាំ នៅ​ឯ​ផ្ទះ​របស់​គាត់​ក្នុង​តំបន់ Buenos Aires​។

នៅ​ក្នុង​របាយការណ៍​របស់​ក្រុម​ជំនាញ​មាន​៧០​ទំព័រ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែមេសា បានឱ្យ​ដឹង​ថា Maradona បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ប្រហែល ១២​ម៉ោង​មុន​ពេល​គាត់​ស្លា​.​ប់​។ ហើយ​ក្នុងអំឡុងពេល​នោះ គាត់​មិន​ទទួល​បានការ​ត្រួតពិនិត្យ​សុខភាព​ត្រឹមត្រូវ​នោះ​ទេ​។

អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​និយាយ​ថា Maradona អាច​មានឱកាស​ប្រសើរ​ក្នុង​ការ​រស់រាន​មានជីវិត ប្រសិនបើ​គាត់​ត្រូវ​បាន​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​។ ជាង​ការ​ព្យាបាល​នៅផ្ទះ​របស់​គាត់​។ គណៈកម្មាធិការ​បាន​សន្និដ្ឋាន​ថា សកម្មភាព​របស់​ក្រុម​គ្រូពេទ្យ​ផ្ទាល់ខ្លួន​របស់​គាត់​គឺ​មិន​គ្រប់គ្រាន់ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

លោក​វេជ្ជបណ្ឌិត Leopoldo Luque អាយុ ៣៩​ឆ្នាំ​ដែល​ជា​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​របស់ Maradona ក៏​ស្ថិត​ក្នុង​ចំណោម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ដែល​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​ព្រះរាជអាជ្ញា​ផង​ដែរ​។ ហើយ​បច្ចុប្បន្ន​ព្រះរាជអាជ្ញា កំពុងធ្វើការ​ពិចារណា​លើ​សេចក្តីសម្រេច​ចំពោះ​បទចោទប្រកាន់​លើ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​។

សូម​រំលឹក​ថា មរណភាព​លោក Diego Maradona បាន​ធ្វើ​ឱ្យ​រំជើបរំជួល​ពិភពលោក ជា​ពិសេស​នៅ​ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​ន​។ ដោយ​ក្នុង​នោះ​ស្ថាប័ន និង​អង្គភាព​កំពូល​បាល់ទាត់​ជា​ច្រើន រួម​ទាំង​ថ្នាក់ដឹកនាំ​, អ្នកមុខអ្នកការ និង​បុគ្គល​ល្បីឈ្មោះ​គ្រប់​វិស័យ ជា​ពិសេស​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក បាន​សម្តែង​ការ​សោកស្តាយ​ជាទី​បំផុត​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ