ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការតវ៉ាជាថ្មី! មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា «អំពាវនាវឱ្យមានបដិវត្តនិទាឃរដូវ»

2 ឆ្នាំ មុន

ក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារយោធា រាប់ពាន់នាក់បានដើរក្បួននៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ទី ២ ខែឧសភា ឆ្នាំ២០២១ ដោយអំពាវនាវឱ្យមានបដិវត្តនិទាឃរដូវ ក្រោយពីប្រទេសនេះធ្លាក់ចូលក្រោមការគ្រប់គ្រងដោយរបបយោធារបស់រយៈពេល ៤ ខែមកហើយនោះ ។


ប្រទេសមីយ៉ាន់ម៉ា ៖ ក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារយោធា រាប់ពាន់នាក់បានដើរក្បួននៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ទី ២ ខែឧសភា ឆ្នាំ២០២១ ដោយអំពាវនាវឱ្យមានបដិវត្តនិទាឃរដូវ ក្រោយពីប្រទេសនេះធ្លាក់ចូលក្រោមការគ្រប់គ្រងដោយរបបយោធារបស់រយៈពេល ៤ ខែមកហើយនោះ ។

ក្នុងទីក្រុងធំៗ តំបន់ជនបទ តំបន់ភ្នំដាច់ស្រយាល និងសូម្បីតែដែនដីព្រំដែនដែលគ្រប់គ្រងដោយឧទ្ទាមរបស់មីយ៉ាន់ម៉ា ក៏មានភាពច្របូកច្របល់ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី និងមន្ត្រីរបស់លោកស្រីចេញពីអំណាច ក្នុងរដ្ឋប្រហារពុំមានការបង្ហូរឈាមមួយកាលពីថ្ងៃទី ១ ខែកុម្ភៈ កន្លងទៅ ។

របបយោធាមានគោលបំណងបង្ក្រាបអ្នកប្រឆាំង តាមរយៈ ការបង្ក្រាបដ៏ឃោរឃៅដែលគេឃើញថា មានការចាប់ខ្លួនមនុស្សជាច្រើន និងចំនួនអ្នកតវ៉ាប្រឆាំងរបបនេះបានស្លាប់ជាបន្តបន្ទាប់ និងមានចំនួនកើនឡើង ។

បាតុកម្មបានចាប់ផ្តើមនៅកណ្តាលក្រុងពាណិជ្ជកម្ម រ៉ង់ហ្គូន នៅពេលដែលក្រុមសកម្មជនបានអំពាវនាវឱ្យពលរដ្ឋរួមនិងបង្ហាញកម្លាំងនិងអំពាវនាវឱ្យចូលរួម បដិវត្តនិទាឃរដូវ ប្រឆាំងរបបយោធា ។ យុវជនបានប្រមូលផ្តុំគ្នានៅកាច់ជ្រុងផ្លូវ មុនពេលហែក្បួនយ៉ាងលឿនតាមដងផ្លូវក្នុងហ្វូងមនុស្សយ៉ាងច្រើន ហើយបំបែកគ្នាភ្លាមៗដើម្បីចៀសវាងការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរប្រដាប់អាវុធនៃរបបយោធា ។

«ដើម្បីទទួលបានលទ្ធិប្រជាធិបតេយ្យ គឺជាដំណើររបស់យើងគ្រប់គ្នា !» ក្រុមបាតុករបានស្រែកព្រមៗគ្នានិងមានការលើកដៃគ្រវីជាម្រាមដៃបី បង្ហាញការតស៊ូ រួចក្រុមបាតុករបន្តស្រែកព្រមៗគ្នាថា «យើងតវ៉ា ដើម្បីទម្លាក់របបផ្តាច់ការយោធា គឺជាដំណើររបស់យើងកំពុងធ្វើ !» ។ នៅតំបន់កណ្តាល ម៉ាន់ដាន់ គេបានឃើញមនុស្សរាប់រយនាក់ដើរតាមផ្លូវដឹកនាំដោយព្រះសង្ឃ ដោយកាន់ទង់ជាតិគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី។

នៅរដ្ឋ Shan ភាគខាងជើង យុវជនកាន់បដាដែលសរសេរថា «យើងមិនឱ្យរបបយោធាគ្រប់គ្រងបានទេ» ។ យ៉ាងណាមិញ ដល់ម៉ោង ១០ ព្រឹក អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងសង្កាត់ Hsipaw នៅពេលដែលកម្លាំងសន្តិសុខបានបង្ក្រាបទៅលើក្រុមអ្នកតវ៉ានៅទីនោះដោយបានសម្លា.ប់មនុស្សយ៉ាងហោចណាស់ម្នាក់។

បាតុករម្នាក់បាននិយាយថាគាត់បានប្រញាប់ប្រញាល់យកស.ពរបស់មិត្តរបស់ខ្លួនលាក់ ដោយខ្លាចអាជ្ញាធរព្យាយាមយកសា.កស.ពទៅបាត់។ ក្រុមបាតុករបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមយោធា បានទាមទារយកសាកស.ព តែក្រុមខ្លួនមិនប្រគល់ឱ្យនោះទេ ដូច្នេះគេនឹងបូជាស.ពជនរងគ្រោះដោយខ្លួនឯង ។

នៅពាក់កណ្តាលថ្ងៃត្រង់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កម្លាំងសន្តិសុខកំពុងតែដេញតាមក្រុមអ្នកតវ៉ាហើយចាប់ខ្លួនពួកគេមួយចំនួន ។ ប្រភពមួយនៅទីក្រុងរ៉ង់ហ្គូនបានប្រាប់ AFP ថា «ពួកគេកំពុងចាប់ខ្លួនយុវជនទាំងអស់ដែលពួកគេបានឃើញ» ។

ជាមួយនឹងការកក្រើកឡើងវិញនៃការធ្វើបាតុកម្ម ការផ្ទុះជាច្រើនបានកើតឡើង នៅអតីតរដ្ឋធានី និងទូទាំងតំបន់ផ្សេងៗគ្នានៅព្រឹកថ្ងៃអាទិត្យនេះ ហើយអាជ្ញាធរបានស្តីបន្ទោសវាទៅលើ «ក្រុមអ្នកញុះញង់» ។ រហូតមកដល់ពេលនេះកម្លាំងសន្តិសុខបានសម្លា.ប់ជនស៊ីវិល ៧៥៩ នាក់ ។ នេះបើយោងតាមក្រុមជំនួយការឃ្លាំមើលក្នុងតំបន់សម្រាប់អ្នកទោសនយោបាយ (AAPP)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ