ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណ​តម្លៃ​នៃ​សេចក្តី​អត់ធន់​ទាំង​៩​យ៉ាង

4 ឆ្នាំ មុន

ដែក​ដែល​យក​ទៅ​ដុត​ដោយ​ភ្លើង ហើយ​យក​មក​លត់​ដំ​ធ្វើ​ជា​ឧបករណ៍​ផ្សេង​ៗ រមែង​រឹង និង​មាន​តម្លៃ​យ៉ាងណាមិញ មនុស្ស ដែល​អត់ធន់​បាន​ល្អ ក៏​ជា​មនុស្ស​រឹងប៉ឹង និង​មានគុណ​តម្លៃ យ៉ាង​ដូច្នោះ​ដែរ ។…

ដែក​ដែល​យក​ទៅ​ដុត​ដោយ​ភ្លើង ហើយ​យក​មក​លត់​ដំ​ធ្វើ​ជា​ឧបករណ៍​ផ្សេង​ៗ រមែង​រឹង និង​មាន​តម្លៃ​យ៉ាងណាមិញ មនុស្ស ដែល​អត់ធន់​បាន​ល្អ ក៏​ជា​មនុស្ស​រឹងប៉ឹង និង​មានគុណ​តម្លៃ យ៉ាង​ដូច្នោះ​ដែរ ។

១- សេចក្តី​អត់ធន់ ធ្វើ​ឲ្យ​បានជា​មនុស្ស​ចិត្តធ្ងន់

២- សេចក្តី​អត់ធន់ ធ្វើ​ឲ្យ​រួច​ពី​ក្រញាំ​តណ្ហា

៣- សេចក្តី​អត់ធន់ ធ្វើ​ឲ្យ​មាន​របៀប​វិន័យ

៤- សេចក្តី​អត់ធន់ បញ្ឈប់​សេចក្តី​ក្រោធ​បាន

៥- សេចក្តី​អត់ធន់ ធ្វើ​ឲ្យ​តម្កល់​ខ្លួន​បាន

៦- សេចក្តី​អត់ធន់ ជា​ដៃគូ​ក្នុង​ការងារ

៧- សេចក្តី​អត់ធន់ ជា​អាវ​ក្រោះ​របស់​ចិត្ត

៨- សេចក្តី​អត់ធន់ នាំ​ឲ្យ​មាន​មិត្ត ខ្សត់​សត្រូវ

៩- សេចក្តី​អត់ធន់ ជា​បិតា​នៃ​គុណធម៌​ទាំងពួង ។

គុណ​ស​ម្ប​តិ្ត​នៃ​សេចក្តី​អត់ធន់​ទាំង​៩​ចំណុច​នេះ​នាំ​ជីវិត​អ្នក​បដិបត្តិ​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​ជោគជ័យ​គ្រប់​ការងារ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ