ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ថ្នាំ​សម្លា.ប់​មេរោគ​ក្នុង​ផ្សារ​កា.ប់​គោ​ក្រោយ​ពី​បិទ ដើម្បី​ឱ្យ​អាជីវករ​ទៅ​យក​សំណាក​មេរោគ​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​ជំនាញ​បាន​ចុះ​ទៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ផ្សារ​កាប់​គោ ក្រោយ​ពី​ផ្សារ​នេះ​ត្រូវ​បាន​បិទ កាលពី​ថ្ងៃ​ទី​២៤ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​ជំនាញ​បាន​ចុះ​ទៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ផ្សារ​កាប់​គោ ក្រោយ​ពី​ផ្សារ​នេះ​ត្រូវ​បាន​បិទ កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ដើម្បី​តម្រូវ​ឱ្យ​ក្រុម​អាជីវករ​ទៅ​យក​សំណាក ។

យោង​តាម​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែឧសភា​នេះ អាជីវករ​ផ្សារ​កាប់​គោ​ចំនួន​០៦​នាក់​ហើយ ដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ប៉ុន្តែ​ទោះជា​យ៉ាងណា ពួក​គាត់​នៅ​មិន​ទាន់​ទៅ​យក​សំណាក​គ្រប់​គ្នា​នោះ​ទេ ។

លោក ហាស់ ឆេ​ន ប្រធាន​គណៈកម្មការ​ផ្សារ​កាប់​គោ​បានឱ្យ​ដឹង​ថា ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​កាប់​គោ សរុប​មាន​ចំនួន​២៨៦​នាក់ ក្នុង​នោះ​អាជីវករ​តាម​តូប​មាន​ចំនួន​១៨៦​តូប គ្រែ​ចល័ត​មាន​ចំនួន​៧៧ គ្រែ និង​លក់​តាម​កញ្ច្រែង​មាន​ចំនួន​២៣ ។

លោក​បន្ត​ថា ដោយ​មានការ​ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ការ​សំណូមពរ​ពី​គណៈកម្មការ​ផ្សារ​កាប់​គោ​ក្រុម​អាជីវករ​ទាំងអស់​បាន​ស្ម័គ្រចិត្ត​ឈប់​លក់ និង​បិទ​ផ្សារ​ទាំងស្រុង កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​ពួក​គាត់​ទៅ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ជាមួយ​រាជរដ្ឋាភិបាល ។

លោក ហាស់ ឆេ​ន បាន​បញ្ជាក់​ថា បើ​អាជីវក​ណា​មិន​ទៅ​យក​សំណាក ដែល​មិន​មាន​ឯកសារ​បញ្ជាក់​ថា បាន​យក​សំណាក​ត្រឹមត្រូវ​នោះ​នៅ​ពេល​បើក​ផ្សារ​វិញ​គណៈកម្មការ​ផ្សារ​មិន​ឱ្យ​ចូល​លក់​វិញ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ