ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង ចុះ​ពិនិត្យ​សកម្មភាព​តាម​ទីតាំង​ដែល​កងទ័ព ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​នៅ​តាម​គោលដៅ​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​-១៩ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកនាយ​ឧត្តមសេនីយ៍…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​នៅ​តាម​គោលដៅ​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​-១៩ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គ​មេ​បញ្ជាក​ការ​រង នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា​នេះ បាន​ចុះ​ពិនិត្យ​ស្ថានភាព នៅ​តាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ បាន​ចុះ​ពិនិត្យ​ចំនួន​៤​ខណ្ឌ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាននៅ​ក្នុង​ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំ​បូល ។

ក្នុង​ការ​ចុះ​ពិនិត្យ​ទីតាំង​ជា​ច្រើន​កន្លែង នៅ​ក្នុង​តំបន់​នានា​នៃ​៤​ខណ្ឌ​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ក៏​ដូច​ជា ក្រុមការងារ​ដែល​អនុវត្តន៍​លើ​ការ​ចាក់​វ៉ាក់សាំង​នេះ​ត្រូវ​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រក្សា​គម្លាត​សុវត្ថិភាព ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចៀស​ឱ្យ​បាន​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយសារ​តែ​យុទ្ធនាការ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​ជា​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ក្រហម​ដែល​ប្រឈម​មុខ និង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដែល​តម្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ការពារ​ខ្លួន​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ទាំងនេះ គឺជា​ការ​គិតគូរ​ខ្ពស់​មួយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ប្រឈម​នៃ​ការ​ឆ្លង​ជំងឺ​ខ្លាំង​នេះ​ទទួល​បាន​វ៉ាក់សាំង​ការពារ​សុខភាព​ពី​ការ​វាយប្រហារ​ដោយ​មេរោគ​កូ​វី​ដ​-១៩ ។

តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន និង​កំពុង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នេះ ស្ថិត​ក្នុង​ខណ្ឌ​ចំនួន​៤​ខាងលើ ស្មើនឹង​៣៣ សង្កាត់ ។

លោកនាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ បានឱ្យ​ដឹង​ថា ក្នុង​តំបន់​ក្រហម​នេះ​មាន​ប្រជាពលរដ្ឋ និង​កម្មករ​និ​យោ​ជិ​ក ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​សរុប​ប្រមាណ ៨០៥,០៣៣​នាក់ តែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​២៩ ភាគរយ​ហើយ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ស្មើនឹង ២៣៣,៤៦០​នាក់ និង​កម្មករនិយោជិត​ប្រហាក់ប្រហែល ១០០,០០០​នាក់ បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ រួច និង​កំពុង​បន្ត​ចាក់​ដូ​ស​ទី​២​ទៀត ។

ដូច្នេះ​ប្រជាពលរដ្ឋ និង​កម្មករ និយោជិត អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ក្នុង​តំបន់​ក្រហម ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ក្នុង​យុទ្ធនាការ​នេះ មាន​ចំនួន​ប្រមាណ ៤៧១,៥៧៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ