ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានធម៌​ក្នុង​ខ្លួន​ទើប​មាន​សេចក្តីសុខ

2 ឆ្នាំ មុន

មានធម៌​ក្នុង​ខ្លួន​ឈ្មោះ​ថា មានខ្លួន​ជាទី​ពឹង និង​មាន​សុខ​ក្នុង​ខ្លួនឯង ដោយ​មិន​វង្វេង​ស្វែងរក​សុខ​ក្នុង​វត្ថុ​ដទៃ មនុស្ស​ដទៃ​ជា​ខាងក្រៅ​ឡើយ ។ មានធម៌​ប្រចាំចិត្ត​នាំ​ឲ្យ​មិនកើត​ទុក្ខ​ជាមួយនឹង​រឿង​គ្រប់យ៉ាង ។ ការ​មិនកើត​ទុក្ខ​ហ្នឹងហើយ​គឺជា​សុខ​ដ៏​វិសេស​ដោយ​ការ​ស្ងប់​តណ្ហា ។…

មានធម៌​ក្នុង​ខ្លួន​ឈ្មោះ​ថា មានខ្លួន​ជាទី​ពឹង និង​មាន​សុខ​ក្នុង​ខ្លួនឯង ដោយ​មិន​វង្វេង​ស្វែងរក​សុខ​ក្នុង​វត្ថុ​ដទៃ មនុស្ស​ដទៃ​ជា​ខាងក្រៅ​ឡើយ ។ មានធម៌​ប្រចាំចិត្ត​នាំ​ឲ្យ​មិនកើត​ទុក្ខ​ជាមួយនឹង​រឿង​គ្រប់យ៉ាង ។ ការ​មិនកើត​ទុក្ខ​ហ្នឹងហើយ​គឺជា​សុខ​ដ៏​វិសេស​ដោយ​ការ​ស្ងប់​តណ្ហា ។

មានធម៌​ក្នុង​ខ្លួន ទើប​ដឹង​ថា​បញ្ហា​មិនមែន​អ្នក​ដទៃ​ធ្វើ​ឲ្យ​ខ្លួនឯង​ទេ គឺ​បញ្ហា​នៅ​តែ​ក្នុង​ចិត្ត​របស់​ខ្លួន ព្រោះតែ​សេចក្ដី​ប្រកាន់ ។ ការ​មិន​ប្រកាន់​ជា​សុខ​ដ៏​ក្រៃ​លែង ។ មានធម៌​ក្នុង​ខ្លួន​ទើប​អាច​បណ្ដេញ​អធម៌​ឲ្យ​ចេញពី​ខ្លួន​បាន នេះ​ជា​ការ​យកឈ្នះ​ខ្លួនឯង ហើយ​គ្រប់គ្រង​ខ្លួន​ដោយ​សតិសម្បជញ្ញៈ ។

មានធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មិន​ប្រកាន់​ទៅ​ក្នុង​រឿង​ទាំងពួង ព្រោះ​បានដឹង​អំពី​ធម្មជាតិ​តាម​សេចក្ដី​ពិត ។ ក្នុង​ជីវិត​មនុស្ស​សត្វ​ទាំងអស់​គឺជា​ធម្មជាតិ មាន​រូបធាតុ មាន​នាម​ធាតុ​ប្រព្រឹត្ត​ទៅ​តាម​ហេតុ​ជា​ធម្មតា ។

មានធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​យល់​ដឹង​អំពី​ធម្មជាតិ​គ្រប់យ៉ាង​ថា មិន​គួរ​ប្រកាន់​មាំ​ឡើយ ។ ធម្មជាតិ​រមែងតែងតែ​កើតឡើង​ហើយ​វិនាស​ទៅ​វិញ​គ្មាន​អ្នក​ណា​ហាមឃាត់​បាន​ឡើយ ។

មានធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មានចិត្ត​ទំនេរ​មិន​មាន​កង្វល់​ក្នុង​ការ​ហួងហែង​ជីវិត ហួងហែង​ខន្ធ​ទាំង​៥​ឡើយ ។ ការ​មិន​កង្វល់ និង​ការ​មិន​ប្រកាន់​ទើប​ជាទី​ពឹង​ពិត​ក្នុង​ជីវិត​ដែល​អាស្រ័យ​នឹង​ព្រះពុទ្ធ​សាសនា ។

មានធម៌​ក្នុង​ខ្លួន​ទើប​ដឹង​ថា សេចក្ដីសុខ​មិនមែន​នៅ​លើ​ការ​យកឈ្នះ​អ្នក​ដទៃ​នោះ​ទេ គឺ​សេចក្ដីសុខ​រមែង​មាន​ហេតុ​នៃ​សេចក្ដីសុខ​ដោយឡែក​ផ្សេង​ដូច្នេះ​ឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ