ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ប្រ​គល់​ភារកិច្ច​ជូន​ក្រុម​គ្រូពេទ្យ​យោធា ដើម្បី​​ចាក់​វ៉ាក់សាំង​ជូន​​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញបានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ប្រកាស​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ឲ្យ​បាន​ជ្រាប​ថា ដោយ​ទទួល​បានការ​ប្រគល់​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស(​ព​.1.​ក​-១៩) ។ ក្នុង​នាម​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំងកូ​វី​ដ-១៩ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​រាជ​ធា​នី​ភ្នំពេញ និង​ដោយ​មានការ​ឯកភាព​ដ៏​ខ្ពង់​ខ្ពស់​ពីសម្តេច​ពិជ័យ​សេនា…

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញបានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ប្រកាស​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ឲ្យ​បាន​ជ្រាប​ថា ដោយ​ទទួល​បានការ​ប្រគល់​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស(​ព​.1.​ក​-១៩) ។

ក្នុង​នាម​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំងកូ​វី​ដ-១៩ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​រាជ​ធា​នី​ភ្នំពេញ និង​ដោយ​មានការ​ឯកភាព​ដ៏​ខ្ពង់​ខ្ពស់​ពីសម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និងឯកឧត្តម​ឆាយ​ ឧត្តមសេនីយ៍ អគ្គ​មេ​បញ្ជា​​ការ​កង​យុទ្ធ​ពល​ខេ​មរ​ភូមិ​ច្ច បាន​សម្រេច​ប្រ​គល់​ភារកិច្ច​ជូនក្រុម​គ្រូពេទ្យ​យោធា នៃ​កង​យុទ្ធ​ពូ​ល​ខេ​មរ​ភូមិ​ន្ទដើម្បី​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំនួន០៤ រួម​មាន​ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំ​បូល ដែល​មា​ន​តំបន់​ក្រហម និង​មាន​ចំនួន​កម្មករ​-​កម្ម​កា​រិ​នី​ច្រើន​កំពុង​ស្នាក់​នៅ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​៣ ចំពោះ​នី​តី​វិធី និង​ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង​ទាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ត្រូវ​អនុវត្ត​តាម​ផែនការ​របស់​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ក្ខ​វី​ខ​.១៩ ក​.​ជ​.​ក របស់​ក្រសួងការពារជាតិ ដោយ​ត្រូវ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ពី​ថ្ងៃ​ទី​១ ខែឧសភា​ឆ្នាំ​២០២១ តទៅ ក្រោម​ការ​សម្របសម្រួល​ទីតាំង​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ