ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ផ្សារ​កា.ប់​គោ​បន្ត​ទទូច​អង្វរ​សុំ​ឱ្យ​អាជីវករ និង​អ្នក​ពាក់ព័ន្ធ​រួសរាន់​ទៅ​យក​សំណាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវករ​ផ្សារ​កាប់​គោ​ក្បែរ​វិមាន​ឯករាជ្យ​ចំនួន​០៣​នាក់ ហើយ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​នោះ​០២​នាក់​បាន​រក​ឃើញ​ភ្លាម​ៗ​នៅ​វិទ្យាល័យ​បឹង​ត្របែក ចំណែក​ម្នាក់​ទៀត​បាន​រក​ឃើញ​នៅ​តំបន់​ក្រហម ពិនិត្យ​តាម​ភូមិ​។ រយៈពេល​៤​ថ្ងៃ​ហើយ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ អាជីវករ​ផ្សារ​កាប់​គោ​ក្បែរ​វិមាន​ឯករាជ្យ​ចំនួន​០៣​នាក់ ហើយ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​នោះ​០២​នាក់​បាន​រក​ឃើញ​ភ្លាម​ៗ​នៅ​វិទ្យាល័យ​បឹង​ត្របែក ចំណែក​ម្នាក់​ទៀត​បាន​រក​ឃើញ​នៅ​តំបន់​ក្រហម ពិនិត្យ​តាម​ភូមិ​។ រយៈពេល​៤​ថ្ងៃ​ហើយ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ ខែមេសា​នេះ ក្រុម​អាជីវករ​ផ្សារ​កាប់​គោ ប្រមាណ​ជាង​៧០​នាក់ បាន​ទៅ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​-១៩ នៅ​វិទ្យាល័យ​បឹង​ត្របែក ក្នុង​ចំណោម​អាជីវករ​សរុប​ជិត​៣០០​នាក់ គឺ​ពួក​គាត់​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ទៅ​យក​សំណាក ដែល​គណៈកម្មការ​ផ្សារ​កាប់​គោ បន្ត​ទទូច​អង្វរ​សុំ​ឱ្យ​អាជីវករ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​រួសរាន់​ទៅ​យក​សំណាក​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។

លោក ហាស់ ឆេ​ន ប្រធាន​គណៈកម្មការ​ផ្សារ​កាប់​គោ បានឱ្យ​ដឹង​ថា ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​កាប់​គោ សរុប​មាន​ចំនួន​២៨៦​នាក់ ក្នុង​នោះ អាជីវករ​តាម​តូប​មាន​ចំនួន​១៨៦​តូប គ្រែ​ចល័ត​មាន​ចំនួន​៧៧​គ្រែ និង​លក់​តាម​កញ្ច្រែង​មាន​ចំនួន​២៣​។ លោក​បន្ត​ថា ដោយ​មានការ​ណែនាំ​ពី​រដ្ឋបាល រាជធានី​ភ្នំពេញ និង​ការ​សំណូមពរ​ពី​គណៈកម្មការ​ផ្សារ​កាប់​គោ ក្រុម​អាជីវករ​ទាំងអស់​បាន​ស្ម័គ្រចិត្ត​ឈប់​លក់ និង​បិទ​ផ្សារ​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​ពួក​គាត់​ទៅ​យក​សំណាក​រក​មេរោគ​កូ​វី​ដ​-១៩ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​។

លោក ហាស់ ឆេ​ន បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ក្រុម​អាជីវករ​ចំនួន​៤១​នាក់ បាន​ទៅ​យក​សំណាក​នៅ​វិទ្យាល័យ​បឹង​ត្របែក​។ ក្នុង​ចំណោម​អាជីវក​រទាំង​៤១​នាក់​នោះ បាន​រក​ឃើញ​ភ្លាម​ៗ​អ្នក​ផ្ទុក​កូ​វី​ដ​-១៩ ចំនួន​០២​នាក់ និង​សម្រាប់​ថ្ងៃ​ទី​២៧ ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩​នេះ ក្រុម​អាជីវករ​បាន​ទៅ​យក​សំណាក​តិច​ណាស់​សម្រាប់​នៅ​វិទ្យាល័យ​បឹង​ត្របែក គឺ​ក្នុង​១​ថ្ងៃ​មាន​តែ​ពី​៨​ទៅ​១០​នាក់​ប៉ុណ្ណោះ ទោះជា​មានការ​អំពាវនាវ​ក្តី​តែ​ពួក​គាត់​ហាក់​មានការ​យឺតយ៉ាវ​ណាស់​។ លោក​បាន​អំពាវនាវ​ដល់​ក្រុម​អាជីវករ​ផ្សារ​កាប់​គោ និង​អ្នក​ពាក់​ព​ន្ធ័​ទាំងអស់​ត្រូវ​រួសរាន់​ទៅ​យក​សំណាក​ឱ្យ​បាន​គ្រប់​គ្នា​។

លោក ហាស់ ឆេ​ន បាន​បញ្ជាក់​ថា បើ​អាជីវករ​ណា​មិន​ទៅ​យក​សំណាក​ដែល​មិន​មាន​ឯកសារ​បញ្ជាក់​ថា បាន​យក​សំណាក​ត្រឹមត្រូវ​នោះ នៅ​ពេល​បើក​ផ្សារ​វិញ​គណៈកម្មការ​ផ្សារ​មិន​ឱ្យ​ចូល​លក់​វិញ​ទេ​។ ប្រធាន​គណៈកម្មការ​ផ្សារ​កាប់​គោ បាន​បញ្ជាក់​ថា ផ្សារ​កាប់​គោ​ចាប់ផ្តើម​បិទ​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ហើយ​ចំពោះ​ការ​បើក​វិញ​យ៉ាងតិច​រយៈពេល​១៤​ថ្ងៃក្រោយ និង​ត្រូវ​រង​ចាំ​ការ​ណែនាំ និង​ការ​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ទើប​អាច​បើក​វិញ​បាន​។

សូម​បញ្ជាក់​ថា ផ្សារ​កាប់​គោ ក្បែរ​វិមាន​ឯករាជ្យ ស្ថិត​ក្នុង​ខណ្ឌចំការមន ត្រូវ​បាន​បិទ​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ដោយ​ក្រុម​អាជីវករ​បាន​ព្រមព្រៀង​គ្នា​ដោយ​ស្ម័គ្រចិត្ត​បិទ​ខ្លួនឯង​តាម​ការ​សំណូមពរ​របស់​គណៈកម្មការ​ផ្សារ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ផង​ដែរ ទោះ​មិន​ទាន់​មាន​ពាក់​ព​ន្ធ័​ជាមួយ​អ្នក​កូ​វី​ដ​ក៏​ដោយ ប៉ុន្តែ​ជាក់ស្ដែង​សម្រាប់​នៅ​ថ្ងៃ​ទី​២៦ ដែល​ជា​ថ្ងៃ​ដំបូង​នោះ ក្រុម​អាជីវករ​ចំនួន​០២​នាក់​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​ចំណោម​៤១​នាក់ តាម​រយៈ​ម៉ាស៊ីន​ពិនិត្យ​លឿន តែ​សម្រាប់​ថ្ងៃក្រោយ​បន្តបន្ទាប់​ទៀត គឺ​ការ​ពិនិត្យ​តាម​រយៈ​ម៉ាស៊ីន​ផ្សេង ដែល​អាច​ដឹង​លទ្ធផល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ