ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ABD ព្យាករ​ថា ​វិស័យ​អចលនទ្រព្យ​នឹង​ងើបឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ និង​ឆ្នាំ​ក្រោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ព្យាករ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី កាលពី​ថ្ងៃ​ទី​២៨ មេ​សា ២០២១​កន្លង​ទៅ​នេះឱ្យ​ដឹង​ថា វិស័យ​អចលនទ្រព្យ​នឹង​មាន​សន្ទុះ​ងើបឡើង​វិញបន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​២០២០​កន្លង​ទៅមាន​និន្នាការ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ឧស្សាហកម្ម​សំណង់ ។ យោង​ទៅ​តាម​ការ​ព្យាករ​នេះ​ដែរ វិស័យ​សេវាកម្ម​ក៏​នឹង​មានការ​ស្ទុះ​ងើបឡើង​វិញ​ក្នុង​ល្បឿន​យឺត​ៗ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ព្យាករ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី កាលពី​ថ្ងៃ​ទី​២៨ មេ​សា ២០២១​កន្លង​ទៅ​នេះឱ្យ​ដឹង​ថា វិស័យ​អចលនទ្រព្យ​នឹង​មាន​សន្ទុះ​ងើបឡើង​វិញបន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​២០២០​កន្លង​ទៅមាន​និន្នាការ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ឧស្សាហកម្ម​សំណង់ ។

យោង​ទៅ​តាម​ការ​ព្យាករ​នេះ​ដែរ វិស័យ​សេវាកម្ម​ក៏​នឹង​មានការ​ស្ទុះ​ងើបឡើង​វិញ​ក្នុង​ល្បឿន​យឺត​ៗ ពោល​គឺ​ប្រមាណ​៣,៣​ភាគរយ ក្នុង​ឆ្នាំ ២០២១​ទៅ​៦,២​ភាគរយ​ក្នុង​ឆ្នាំ ២០២២ ។ កិច្ច​ប្រឹងប្រែង​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុងស្រុក​ដែល​បាន​ចាប់ផ្ដើម​ក្នុង​ខែកុម្ភៈ​២០២១ កំពុង​ធ្វើ​ឱ្យ​សកម្មភាព​វិស័យ​សេវាកម្ម​ធ្លាប់​ចុះ ។ ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរការ​ត្រូវ​បាន​រំពឹង​ថា​នឹង​នៅ​បន្ត​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ ក្នុង​ឆ្នាំ​២០២១​នេះ ដែល​មាន​ន័យ​ថា​វិស័យ​ទេសចរណ៍ មិន​ត្រូវ​បាន​រំពឹង​ថា​អាច​ជួយ​ជំរុញ​កំណើន​ផ្នែក​សេវាកម្ម​នៅ​ឆ្នាំ​នេះ​ទេ ។
បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ​ជា​ច្រើន​ក៏​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ វិស័យ​អចលនទ្រព្យ​បើ​ទោះបីជា​បច្ចុប្បន្ន កម្ពុជា​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍​យ៉ាងណា​ក្ដី​។

លោក​សំ សុខ​នឿ​ន​ប្រធាន​សមាគម​អចលនទ្រព្យ​សកល បានឱ្យ​ដឹង​ថា ទោះបី​មានការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍​បែប​នេះ​ក្ដី តែ​លោក​ជឿ​ថា​រដ្ឋាភិបាល​នឹង​អាច​គ្រប់គ្រង​វា​បាន​និង​ធ្វើ​ឱ្យ​ស្ថានភាព​វិល​ទៅ​រក​សភាព​ដើម​វិញ​នៅ​ពេល​ណាមួយ​ឆាប់​ៗ ដូច្នេះ​ការ​វិនិយោគ​និង​សកម្មភាព​នៃ​ការ​ធ្វើ​អាជីវកម្ម​នានា​ក៏​នឹង​ទៅ​រក​ភាព​ដើម​វិញ​ដូច​គ្នា​។

លោក​បន្ត​ថា វិស័យ​អចលនទ្រព្យ​អាច​នឹង​ល្អ​ប្រសើរ​វិញ​នៅ​ពេល​ចុងឆ្នាំ​នេះ​ឬ​ដើមឆ្នាំ​២០២២​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​ជា​បន្តបន្ទាប់​ខណៈ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​កាន់តែ​ច្រើន​ផង​ដែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដេ​ល​ជា​ទំនុកចិត្ត​មួយ​សម្រាប់​អ្នក​វិនិយោគ ។

លោកស្រី Sunniya Durrani-Jamal នាយក​គ្រប់គ្រង​ប្រទេស​ប្រចាំ​នៅ​កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកា​សព​ត៌​មាន នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១ នេះ​ថា ស្រប​ពេល​ដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​អាច​កើនឡើង​ក្នុង​រង្វង់​ប្រមាណ​៤% ក្នុង​ឆ្នាំ​២០២១​នេះ វិស័យ​អចលនទ្រព្យ​ដែល​កំពុង​ជាប់​គាំង​នៅ​ពេល​បច្ចុប្បន្ន អាច​នឹង​មាន​សន្ទុះ​ងើបឡើង​វិញ​បន្តិច​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២០​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ