ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪឡឹក​មាន​សារធាតុ​សំខាន់​ជួយ​ឱ្យ​ស្បែក​មុខស្រស់​ស្រាយ

13 ឆ្នាំ មុន

យល់​ដឹង ៖ ឪឡឹក​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ជួយ​ទ្រទ្រង់ ស្បែក​នៅ​លើ​ផ្ទៃមុខ​ឱ្យ​មាន​ភាព​ស្រស់ស្រាយ​។ វិធីសាស្ដ្រ​អនុវត្ដ គឺ​ត្រូវចិត្ដ​សាច់ ឪឡឹក​ដែល​នៅ​ខាងក្នុង​ជា​ចំណិត​ស្ដើង​ៗ កុំយក​សាច់​នៅ​ក្បែរ​សំបក ព្រោះ​ផ្នែក​នេះ​មាន កំហាប់​អាស៊ីត​ច្រើន និង​មាន​លក្ខណៈ​រឹង​មិន សក្ដិ​សម​សំរាប់​ប្រើប្រាស់​ទេ ។បន្ទាប់​ពី​ ទទួល​បាន​បន្ទះ​ឪឡឹក​ស្ដើង​ហើយ យើង​ត្រូវ​តំរៀប​ទុក​នៅ​លើ​កំណាត់​ពណ៌​ស

យល់​ដឹង ៖ ឪឡឹក​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ជួយ​ទ្រទ្រង់ ស្បែក​នៅ​លើ​ផ្ទៃមុខ​ឱ្យ​មាន​ភាព​ស្រស់ស្រាយ​។ វិធីសាស្ដ្រ​អនុវត្ដ គឺ​ត្រូវចិត្ដ​សាច់ ឪឡឹក​ដែល​នៅ​ខាងក្នុង​ជា​ចំណិត​ស្ដើង​ៗ កុំយក​សាច់​នៅ​ក្បែរ​សំបក ព្រោះ​ផ្នែក​នេះ​មាន កំហាប់​អាស៊ីត​ច្រើន និង​មាន​លក្ខណៈ​រឹង​មិន សក្ដិ​សម​សំរាប់​ប្រើប្រាស់​ទេ ។

បន្ទាប់​ពី​ទទួល​បាន​បន្ទះ​ឪឡឹក​ស្ដើង​ហើយ យើង​ត្រូវ​តំរៀប​ទុក​នៅ​លើ​កំណាត់​ពណ៌​ស ដែល​បាន​ត្រៀម​ទុក ហើយ​យក​ទៅ​បិទ​នៅ​លើ ផ្ទៃមុខ​ឱ្យ​បាន​សព្វ រួច​ទុក​ចោល​ប្រហែល​១០ ទៅ​១៥​នាទី ទើប​លាង​សំអាត​ចេញ ។ គួរ រំលឹក​ថា ភាព​ត្រជាក់​របស់​ឪឡឹក​ជួយ​ឱ្យ​ស្បែក ផ្នែក​ខាងក្រៅ​មាន​ភាព​ស្រស់ស្រាយ ឯ សារធាតុ​ពណ៌​ក្រហម​ពី​ឪឡឹក ហៅ​ថា “​លី​កូពី​ន​” ជា​សារធាតុ​ប្រឆាំង​នឹង​មេរោគ ក្រៅ ពី​នេះ​ក៏​បាន​ជួយ​ទ្រទ្រង់​បេះដូង និង​ការពារ ការ​កើត​មហារីក ថែម​ទាំង​អាច​ស្រូប​យក ជាតិ​ខ្លាញ់​នៅ​លើ​មុខ​បាន​យ៉ាង​ល្អ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ឪឡឹក​ក៏​សំបូរ ដោយសារ​ធាតុ​ប៉ូ​តា​ស្យូ​ម​ជួយ​គ្រប់គ្រង​ប្រព័ន្ធ ចរន្ដឈាម​នៅ​លើ​ស្បែក​មុខ​ឱ្យ​មាន​លក្ខណៈប្រក្រតី ជួយ​ឱ្យ​ចន្លោះ​រន្ធ​ញើស​មាន​ភាព ត្រជាក់​។ ក្រៅពី​នេះ​នៅ​ក្នុង​ទឹក​ឪឡឹក​ក៏​មាន ម៉ូលេគុល​ស្ករ​ដ៏​សម​ស្រប រួម​ទាំង​អាស៊ីត “​អា​មី​ណូ​” បន្ដិចបន្ដួច​ជួយ​ឱ្យ​ស្បែក​ស្រស់ ស្រាយ​ល្អ ៕