ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កាត់ដេរ​នៅ​តែ​ប្រឈម​ហានិភ័យ​ខ្ពស់​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​ ​ខណៈ​កម្មករ​​បានចាក់​វ៉ាក់សាំង​ការពារ​នៅ​មាន​ចំនួន​តិចតួច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​មួយ​រយៈកាល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​សម្រាប់​វិស័យ​កាត់ដេរ​មួយ​នេះ ត្រូវ​បាន​ខាង​សហជីព​ក្នុងស្រុក​មួយ​សង្កេត​ឃើញ​ថា​វា​នៅ​តែ​ប្រឈម​ហានិភ័យ​ខ្ពស់​នៅឡើយ ព្រោះ​កម្មករនិយោជិត​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​មាន​ចំនួន​តិចតួច ទាមទារ​ឱ្យ​មានការ​សម្រុក​ចាក់​វ៉ាក់សាំង​ឱ្យ​លឿន​។ ពាក់ព័ន្ធ​និង​ចំ​នួ​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​ការពារ​ជំងឺ​កូ​វី​ដ​១៩​នេះ…

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​មួយ​រយៈកាល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​សម្រាប់​វិស័យ​កាត់ដេរ​មួយ​នេះ ត្រូវ​បាន​ខាង​សហជីព​ក្នុងស្រុក​មួយ​សង្កេត​ឃើញ​ថា​វា​នៅ​តែ​ប្រឈម​ហានិភ័យ​ខ្ពស់​នៅឡើយ ព្រោះ​កម្មករនិយោជិត​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​មាន​ចំនួន​តិចតួច ទាមទារ​ឱ្យ​មានការ​សម្រុក​ចាក់​វ៉ាក់សាំង​ឱ្យ​លឿន​។

ពាក់ព័ន្ធ​និង​ចំ​នួ​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​ការពារ​ជំងឺ​កូ​វី​ដ​១៩​នេះ បើ​យោង​តាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ទី​២៧ មេ​សា​ឆ្នាំ​២០២១​បាន​បង្ហាញ​លទ្ធផល​ក្នុង​ថ្ងៃ​ទី​២៧ មេ​សា ចាក់​បាន​ចំនួន​១.៨៤០​នាក់ ហើយ​លទ្ធផល​គិត​ត្រឹម​ថ្ងៃនេះ​ចាក់​បាន​ចំនួន​៩.៩១១​នាក់​។​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​នឹង​បន្ត​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​កម្មករនិយោជិត​នៅ​តាម​រោងចក្រ សហគ្រាស ជា​បន្តបន្ទាប់​ទៀត​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៨​មេ​សា​នេះ​ថា ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ តាម​ខ្ញុំ​ធ្វើការ​តាមដាន​ក្នុង​ចំណោម​កម្មករ​ទើប​ចាក់​វ៉ាក់សាំង​បាន​ប្រមាណ​១០%​ប៉ុណ្ណឹង​ទេ​នៃ​កម្មករ​សរុប ហើយ​កន្លង​មក​នៅ​ក្នុង​វិស័យ​នេះ មិន​ទាន់​មានការ​រីក​រាល​ឆ្លង​ខ្លាំង អីចឹង​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​វិស័យ​កាត់ដេរ​នេះ យើង​មើលទៅ​ចំនួន​នេះ វា​ហាក់​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​។

លោក អាត់​ធន់ មាន​ប្រសាសន៍​ថា​«​ខ្ញុំ​មើលឃើញ​ថា វា​នៅ​មាន​កម្រិត​ហានិភ័យ​ធំ​នៅឡើយ ដោយសារ​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​មាន​ប្រហែល​១០%​នៅឡើយ ហើយ​កម្មករ​វា​មាន​ចំនួន​ច្រើន ហើយ​ជំងឺ​នេះ បើ​មានការ​ឆ្លង​នៅ​កន្លែង​ណា​វា ពិបាក​ទប់ស្កាត់​»​។
លោក​សង្កត់ធ្ងន់​ថា​«​ការ​ចាក់​វ៉ាក់សាំង​ដល់ក​ម្មក​នៅ​ក្នុង​វិស័យ​កាត់ដេរ​បាន​កាន់តែ​ច្រើន វា​ចូលរួម​កាត់​បន្ថយ​ហានិភ័យ​បាន​ច្រើន​។​ការ​ចាក់​វ៉ាក់សាំង​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា​វា​ហាក់​នៅ​មាន​ភាពយឺត​យាវ​បន្តិច​សម្រាប់​តំបន់​ដែល​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ តួយ៉ាង​តំបន់​ដែល​មានការ​ឆ្លង​ម្តុំ​ផ្លូវ​វេ​ង​ស្រេង និង​តំបន់​កំ​បូល​។​តែ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ខ្ញុំ​គិត​ថា​វា​មិន​ទាន់​ហួសពេល​ទេ អីចឹង​យើង​គួរ​សម្រុក​ចាក់​វ៉ាក់សាំង​ដល់​កម្មករ​»​។

តាម​លោក​អាត់​ធន់ ដើម្បី​បង្ហា​ហានិភ័យ​ពី​ជំងឺ​កូ​វី​ដ​១៩​នេះ បើ​នៅ​កន្លែង​មិន​ទាន់​មានការ​ឆ្លង​ទេ​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​មុន ហើយ​កន្លែង​ណា​មានការ​ឆ្លង​ហើយ​ត្រូវ​ចាក់​ការពារ​ផង​និង​ព្យាបាល​ផល អីចឹង​ខ្ញុំ​គិត​ថា​អាច​ទប់ស្កាត់​ហានិភ័យ​បាន​។

វិស័យ​កាត់ដេរ ជា​សសរស្តម្ភ​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​កំណើន​នៃ​សេដ្ឋកិច្ច តែ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​១៩​។​សម្រាប់​វិស័យ​កាត់ដេរ បើ​តាម​ទស្សនៈ លោក​អាត់​ធន់ យើង​ប៉ះពាល់​តែ​បញ្ហា​EBA ២០% និង​GSP របស់​អា​មេ​រិ​ក​ទេ តែ​GSP របស់​អា​មេ​រិ​ក​អាច​ដោះស្រាយ​បាន​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​អា​មេ​រិ​ក​គិត​ឡើង​វិញ​គឺ​អាច​ដោះស្រាយ​បាន​។​ប៉ុន្តែ​GSP​របស់​អឺរ៉ុប​វា​ហាក់​មានការ​ពិបាក​។​បើសិន​យើង​បាន​ចំណែក​ទីផ្សារ​មក​វិញ​ហើយ កម្មករ​យើង​មាន​សុខភាព​ល្អ អាច​ផលិត​បាន​លឿន ខ្ញុះ​គិត​ថា យើង​រត់​បាន​ទាន់​សភាព​ការ វា​អាច​ធ្វើ​ឱ្យ​កំណើន​នៃ​ការ​នាំ​ចេញ​បាន​ល្អ ។​តែ​បើសិនជា​យើង​មានឱកាស​ហើយ​តែ​មិន​អាច​នាំ​ចេញ​បាន​នោះ​និង​មាន​បញ្ហា​មិនដឹង​ថា​ត្រូវធ្វើ​យ៉ាងម៉េច​នោះ​ទេ​។

យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB បាន​បង្ហាញ​ថា ផលិតកម្ម​ឧស្សាហកម្ម​ត្រូវ បាន​គេ​រំពឹង​ថា​នឹង​កើនឡើង ៧,១% ក្នុង​ឆ្នាំ ២០២១ និង ៧,០% នៅ​ឆ្នាំ ២០២២ ដោយសារ​កា​រស​ងើប ឡើង​វិញ​នៃ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​កំណើន នៃ ឧ​ស្សហកម្ម​ធន​ស្រាល​ផ្សេង​ទៀត ដូច​ជា​ផលិតផល​អេ​ឡិច​ត្រូ​និ​ច និង​កង់​។ វិស័យ​កសិកម្ម​ត្រូវ​បាន​រំពឹង ថា​នឹង​កើនឡើង ១,៣% ក្នុង​ឆ្នាំ ២០២១ និង ១,២% ក្នុង​ឆ្នាំ ២០២២ ដោយ​មានការ​កើនឡើង​នៃ ផលិតកម្ម​កសិផល បន្ទាប់​ពី​រង​ការ​ខូចខាត ដោយ​ទឹកជំនន់​កាលពី​ឆ្នាំ​មុន ការ​បន្ត​មាន​កំណើន​នៃ វារីវប្បកម្ម និង​ការ​ហក់​ឡើង នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ