ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រហែស​! បញ្ហា​ដុំ​សាច់​ក្នុង​ស្បូន ពេល​ខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត និង​វិបត្តិ​អត់​កូន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ដែល​មាន​បញ្ហា​ធ្លាក់ឈាម​នៅ​ពេល​មាន​រដូវ ឬ​ក្រោយ​មាន​រដូវ ភាគច្រើន​បណ្តាល​មក​ពី​ដុំ​សាច់​នៅ​ភ្នាស​ក្នុង​នៃ​ស្រទាប់​ស្បូន ដែល​បញ្ហា​ទាំង​អស់នេះ ជួប​ប្រទះ​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ និង​ជិត​អស់​រដូវ ដែល​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដូច​ជា​ការ​ធ្លាក់ឈាម​ខ្លាំង ពេល​ខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ដែល​មាន​បញ្ហា​ធ្លាក់ឈាម​នៅ​ពេល​មាន​រដូវ ឬ​ក្រោយ​មាន​រដូវ ភាគច្រើន​បណ្តាល​មក​ពី​ដុំ​សាច់​នៅ​ភ្នាស​ក្នុង​នៃ​ស្រទាប់​ស្បូន ដែល​បញ្ហា​ទាំង​អស់នេះ ជួប​ប្រទះ​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ និង​ជិត​អស់​រដូវ ដែល​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដូច​ជា​ការ​ធ្លាក់ឈាម​ខ្លាំង ពេល​ខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត និង​វិបត្តិ​អត់​កូន​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជ​ណ្ឌិ​ត គាន់ អូន ឯកទេស​ជំងឺ​រោគ​ស្ដ្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

លោក​វេជ្ជ​ណ្ឌិ​ត គាន់ អូន បាន​លើក​ឡើង​ទៀត​ថា ៖ ការ​ថត​ឆ្លុះ ធ្វើ​រោគវិនិច្ឆ័យ និង​វះកាត់​ដោយ​ឆ្លុះ​ក្នុង​ស្បូន (Hysteroscopy Diagnosis and Surgery) វា​ពិតជា​ចាំបាច់​ណាស់ ក្នុង​ការ​ព្យាបាល​បញ្ហា​ទាំងនេះ​។

វិធី​ព្យាបាល​ទាំងនេះ​មិន​បង្ក​ឲ្យ​មាន​ផលវិបាក ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​មិន​តម្រូវ​ឲ្យ​អ្នកជំងឺ​សម្រាក​ពេទ្យ​យូរ និង​អាច​រក្សា​ស្បូន​សម្រាប់​មាន​បុត្រ​ថ្ងៃក្រោយ​។ វិធី​ព្យាបាល​នេះ​ផ្តល់​ភាព​សុ​ក្រិត​បំផុត​ដោយ​ការ​ប្រើ​ឧបករណ៍ Hysteroscopy ដែល​មាន​កាមេរ៉ា ឆ្លុះ​ចូល​ក្នុង​ស្បូន ដែល​អាច​ឲ្យ​យើង​ធ្វើការ​វាយតម្លៃ​ស្រទាប់​ក្នុង​នៃ​ស្បូន ភាព​ធ្លាក់ឈាម​មិនធម្មតា​តាម​ទ្វារមាស កម្រិត​នៃ​វិបត្តិ​អត់​កូន មូលហេតុ​ធ្វើ​ឲ្យ​អត់​កូន​ញឹកញាប់ (​រលូត​កូន ម្តង​ហើយ​ម្តងទៀត​)​។

លោក​វេជ្ជ​ណ្ឌិ​ត គាន់ អូន ឯកទេស​ជំងឺ​រោគ​ស្ដ្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ៖ រាល់​ការ​កង្វល់ ឬ​ក៏​បញ្ហា​ដូចដែល​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​ជួប​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ពិនិត្យ ពិគ្រោះ និង​ធ្វើ​រោគវិនិច្ឆ័យ ឈាន​ដល់​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ