ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា ចំពោះ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ដោយ​បាន​ទទួល​ការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រសួងសុខាភិបាល​មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​សភាព​ខ្លាំង និង​លឿន​ជាង​ពេល​មុន​ៗ ហើយ​តាម​ការ​សង្កេត…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ដោយ​បាន​ទទួល​ការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រសួងសុខាភិបាល​មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​សភាព​ខ្លាំង និង​លឿន​ជាង​ពេល​មុន​ៗ ហើយ​តាម​ការ​សង្កេត មើល​នៅ​លើ​ពិភពលោក ឃើញ​ថា ក្រៅពី​ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី​ប្រភេទ B117 មាន​ប្រភព​មក​ពី​ប្រទេស​អង់គ្លេស ទើបតែ​មាន​លេច​ចេញ​នូវ​វីរុស​ប​ម្លែ​ង​ថ្មី​មួយ​ផ្សេង​ទៀត​ឈ្មោះ​ថា B1617 មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា ដែល​មានការ​ឆ្លង​ខ្លាំង និង​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ប្រភេទ B117 ទៅ​ទៀត​។

សេចក្ដីជូនដំណឹង​បាន​បញ្ជាក់​ថា ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​បែប​នេះ ក្រសួងសុខាភិបាល​សម្រេច​ហាមឃាត់​ការ​ធ្វើ​ដំណើ​ចូល​មក​ប្រទេស​កម្ពុ​ជាមួយ​រយៈ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ចំពោះ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​បរទេស​ទាំងអស់​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា រយៈពេល​បី​ស​ប្តា​ហ៍​មុន​ចូល​មក​ប្រទេស​កម្ពុជា តាម​ផ្លូវអាកាស ឬ​តាម​ផ្លូវគោក ដោយ​ត្រូវ​ចាប់​អនុវត្ត​ក្រោយ ៤៨​ម៉ោង​បន្ទាប់​ពី​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ