ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​បន្ត​សុពលភាព​លិខិតអនុញ្ញាត​ធ្វើ​ដំណើរនៅ​រាជធានី​ភ្នំពេញ ឬ​ធ្វើ​ចរាចរណ៍​ក្នុង​តំបន់​បិទ​ខ្ទប់១​ស​ប្តា​ហ៍​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​ធានា​ប្រក្រតី​ភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្រប​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល​បិទ​ខ្ទប់ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប ជូនដំណឹង​ដល់​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​ធានា​ប្រក្រតី​ភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្រប​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល​បិទ​ខ្ទប់ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប ជូនដំណឹង​ដល់​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ដែល​បាន​ទទួល​លិខិតអនុញ្ញាត​ធ្វើ​ដំណើរ ឬ​ធ្វើ​ចរាចរណ៍ ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មេត្តា​ជ្រាប​ថា ដោយ​យោង​តាម​ប្រការ​១ នៃ​សេចក្តីសម្រេច​លេខ​៥៤ សសរ​ចុះ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បន្ត​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល សម្រាប់​រយៈពេល​៧(​ប្រាំពីរ​)​ថ្ងៃ​បន្ត​ទៀត រហូត​ដល់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២១ នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​បន្ត​សុពលភាព​លិខិតអនុញ្ញាត​ធ្វើ​ដំណើរ ឬ​ធ្វើ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តល់​ជូន​នឹង​អាច​ប្រើប្រាស់​បាន​រហូត​ដល់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២១ ។

សេចក្ដីជូនដំណឹង​បាន​បញ្ជាក់​ថា ទទួល​បាន​សេចក្តីជូនដំណឹង​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប និង​ចូលរួម​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ