ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រណោះ​ណាស់​! ​ពេលឃើញ​​វី​ដេ​អូ​ចុង​ក្រោយ​របស់​នាវិក៥៣នាក់បាត់ខ្លួនជាមួយ​នាវាមុជទឹក​

2 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ អង្គភាព​កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ចេញ​វី​ដេ​អូ​ចុង​ក្រោយបង្អស់ ដែល​បង្ហាញ​ពី​សកម្មភាព​នាវិក​ដែល​បាន​ស្លា​.​ប់​នៅ​ក្នុង​នាវាមុជទឹក KRI Nanggala 402 ដែល​បាន​លិច​កាលពី​ថ្ងៃ​ទី​២១ ខែមេសា អំឡុង​ពេល​ការ​ធ្វើ​សមយុទ្ធ​មួយ​នៅ​ឯ​កោះ​បាលី​។…

ឥណ្ឌូ​នេ​ស៊ី ៖ អង្គភាព​កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ចេញ​វី​ដេ​អូ​ចុង​ក្រោយបង្អស់ ដែល​បង្ហាញ​ពី​សកម្មភាព​នាវិក​ដែល​បាន​ស្លា​.​ប់​នៅ​ក្នុង​នាវាមុជទឹក KRI Nanggala 402 ដែល​បាន​លិច​កាលពី​ថ្ងៃ​ទី​២១ ខែមេសា អំឡុង​ពេល​ការ​ធ្វើ​សមយុទ្ធ​មួយ​នៅ​ឯ​កោះ​បាលី​។ គួររំលឹកថា ឥណ្ឌូ​នេ​ស៊ី​បញ្ជាក់​ពី​ស្ថានភាព​នាវិក​៥៣​នាក់​បាត់​ខ្លួន ក្រោយ​រក​ឃើញ​ទីតាំង​លិច​នាវាមុជទឹក

វី​ដេ​អូ​នេះ​ត្រូវ​បាន​ថត​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន ដោយ​បង្ហាញ​ពី​សកម្មភាព​នាវិក​ទាំងអស់​ច្រៀង​ចំរៀង​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​ចំណងជើង​ថា Sampai Jumpa ។ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​មានការ​ស្រណោះ​អាឡោះអាល័យ​ជាទី​បំផុត​។

បើ​តាម​សម្តី​អ្នកនាំពាក្យ​យោធា​គឺ​លោក Djawara Whimbo បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា វី​ដេ​អូ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​គោរព​លាគ្នា ជូន​ចំពោះ​មេបញ្ជាការ​ខាង​នាវាមុជទឹក​ម្នាក់​របស់​កងទ័ពជើងទឹក​។

សូម​រំលឹក​ជូន​ថា លោក Marshal Hadi Tjahjanto មេបញ្ជាការ​កងកំលាំងប្រដាប់អាវុធ​ជាតិ​ឥណ្ឌូ​នេ​ស៊ី​បាន​ចេញ​មក​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ថា នាវាមុជទឹក KRI Nanggala 402 ដែល​បាន​លិច​នៅ​ក្នុង​ឆ្នេរសមុទ្រ​កោះ​បាលី​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ត្រូវ​បាន​ក្រុម​សង្គ្រោះ MV Swift Rescue របស់​ប្រទេស​សិង្ហ​បុរី​រក​ឃើញ​បំណែក​បែកបាក់​ជា ៣​បំណែក​ដែល​លិច​នៅ​ក្នុង​ជម្រៅ ៨៥០​ម៉ែត្រ​។ ហើយ​នាវិក​ទាំង ៥៣​នាក់​ក៏​ត្រូវ​បាន​បញ្ជាក់​ថា ស្លា​.​ប់​ទាំងអស់​។

បច្ចុប្បន្ន​ក្រុម​ជំនាញ និង​ក្រុម​សង្គ្រោះ​កំពុងធ្វើការ​យ៉ាង​ដុតដៃដុតជើង​បំផុត ដើម្បី​ស្រង់​បំណែក​នៃ​នាវាមុជទឹក​ដែល​លិច​រួម​ជាមួយ​សាកស.ព​នាវិក​ទាំង ៥៣​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ