ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥ​ណ្ឌូនេស៊ី​បញ្ជាក់​ពី​ស្ថានភាព​នាវិក​៥៣​នាក់​បាត់​ខ្លួន ក្រោយ​រក​ឃើញ​ទីតាំងលិច​​នាវាមុជទឹក

2 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ មេបញ្ជាការ​យោធា​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ថា នាវិក​ទាំង​៥៣​នាក់​នៅ​លើ​នាវាមុជទឹក ដែល​លិច​កាលពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​អះអាង​ថា ស្លា​.​ប់​បាត់បង់​ជីវិត​ទាំងអស់​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន…

ឥណ្ឌូ​នេ​ស៊ី ៖ មេបញ្ជាការ​យោធា​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ថា នាវិក​ទាំង​៥៣​នាក់​នៅ​លើ​នាវាមុជទឹក ដែល​លិច​កាលពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​អះអាង​ថា ស្លា​.​ប់​បាត់បង់​ជីវិត​ទាំងអស់​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNA ។ គួររំលឹកថា បំណែក​នាវាមុជទឹក​ដែល​បាត់ រក​ឃើញ​នៅ​កន្លែង​មួយ

លោក Marshal Hadi Tjahjanto មេបញ្ជាការ​កងកំលាំងប្រដាប់អាវុធ​ជាតិ​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​ថា ក្រុម​រុករក​បាន​ទទួល​រូបភាព​ដែល​អាច​បញ្ជាក់​ថា កម្ទេចកម្ទី​ដែល​រក​ឃើញ​គឺជា​បំណែក​នៃ​នាវាមុជទឹក KRI Nanggala 402 ។

«​ផ្អែក​លើ​ភស្តុតាង​ពិតប្រាកដ​ដែល​ប្រមូល​បាន យើង​សូម​ធ្វើការ​បញ្ជាក់​ថា នាវាមុជទឹក KRI Nanggala 402 បាន​លិច​ហើយ​។ ដូច្នេះ​ដោយ​ភាព​សោកសៅ​ជាទី​បំផុត​ក្នុង​នាម​ខ្ញុំ​ជា​មេបញ្ជាការ ខ្ញុំ​សូម​ប្រកាស​ថា​នាវិក ៥៣​នាក់​ដែល​នៅ​លើ​នាវា​គឺ​បាន​ស្លា​.​ប់​បាត់បង់​ជី​វីត​ទាំងអស់​» ទាំងនេះ​គឺជា​សម្តី​របស់​លោក Tjahjanto​។

ក្រុម​អ្នកជំនាញ​បាន​លើក​ឡើង​អំពី​ដំណើរការ​នៃ​ការ​រុករក​យ៉ាង​ដូច្នេះ​ថា ក្រុម​សង្គ្រោះ MV Swift Rescue របស់​ប្រទេស​សិង្ហ​បុរី ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ម៉ោង ៧:០០​ព្រឹក​។ ហើយ​នៅ​ម៉ោង​ប្រហែល ៩​ព្រឹក​ពួក​គេ​ទទួល​បាន​រូបភាព​នៃ​នាវាមុជទឹក​ដែល​បាន​លិច​ក្នុង​ជម្រៅ ៨៥០​ម៉ែត្រ​។ ដែល​ធ្វើ​ឱ្យ​នាវិក​ទាំងអស់​មិន​អាច​ទប់ទល់​នឹង​សម្ពាធ​ទឹកបាន​ឡើយ​។ បើ​ទោះជា​ពួក​គេ​មាន​សម្ភារៈ​សង្គ្រោះ​បម្រុង​យ៉ាងណា​ក៏​ដោយ​។

សូម​រំលឹក​ថា​នាវាមុជទឹក KRI Nanggala 402 បាន​បាត់​កាលពី​ថ្ងៃ​ទី​២១ ខែមេសា អំឡុង​ពេល​ធ្វើ​សមយុទ្ធ​នៅ​ភាគ​ខាងជើង​កោះ​បាលី​។ ក្រោយ​ទទួល​ដំណឹង​នៃ​ការ​បាត់នាវាមុជទឹក​នេះ ប្រទេស​ជា​ច្រើន​ដូច​ជា សិង្ហ​បុរី​, ម៉ា​ឡេ​ស៊ី​, សហរដ្ឋអាមេរិក​, អូស្ត្រាលី​, បារាំង និង​អា​ល្លឺ​ម៉​ង់ ក៏​ចូលរួម​ក្នុង​ដំណើរការ​រុករក​យ៉ាង​ជិត​ស្និ​ទ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ