ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បំណែក​នាវាមុជទឹកដែល​បាត់​ រកឃើញនៅកន្លែង​មួយ​

2 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ មេបញ្ជាការ​យោធា​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ថា នាវាមុជទឹក KRI Nanggala 402 ដែល​បាន​​បាត់​​កាលពី​ថ្ងៃ​ទី​២១…

ឥណ្ឌូ​នេ​ស៊ី ៖ មេបញ្ជាការ​យោធា​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ថា នាវាមុជទឹក KRI Nanggala 402 ដែល​បាន​​បាត់​​កាលពី​ថ្ងៃ​ទី​២១ ខែមេសា អំឡុង​ពេល​ធ្វើ​សមយុទ្ធ​នៅ​ភាគ​ខាងជើង​កោះ​បាលី​ដែល​មាន​នាវិក ៥៣​នាក់​នៅ​លើ​នាវា​នោះ​ត្រូវ​បាន​សន្និដ្ឋាន​ថា បាន​លិច​ហើយ​។ បន្ទាប់​ពី​ក្រុម​អ្នករុករក​បាន​រក​ឃើញ​បំណែក និង​កម្ទេចកម្ទី​របស់​នាវា​នៅ​ជិត​កន្លែង​ដែល​បាត់​ខ្លួន​ជា​បន្តបន្ទាប់​។ គួររំលឹកថា នាវិក​៥៣​នាក់​បាត់​ខ្លួន​ជាមួយ​នាវាមុជទឹក​១​គ្រឿង ពេល​ធ្វើ​សមយុទ្ធ​នៅ​ភាគ​ខាងជើង​កោះ​បាលី

លោក Hadi Tjahjanto មេបញ្ជាការ​យោធា​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​ថា ការ​រក​ឃើញ​ប្រេង​ដែល​ធ្លាយ​ចេញ ក៏​ដូច​ជា​កម្ទេចកម្ទី​នៅ​ក្បែរ​កន្លែង​ដែល​នាវាមុជទឹក​បាត់​ ​បាន​បង្ហាញ​ភស្តុ​តាង​យ៉ាង​ច្បាស់​ថា KRI Nanggala 402 បាន​លិច​ហើយ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ បើ​តាម​សម្តី​ពី​មន្ត្រី​ឥណ្ឌូ​នេ​ស៊ី​ក៏​បាន​និយាយ​ដែរ​ថា ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ទាំងមូល​នៅ​ក្នុង​នាវាមុជទឹក នឹង​អស់​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។

ទោះ​បី​យ៉ាងណា ​មូលហេតុ​នៃ​ការ​បាត់​​នាវាមុជទឹក KRI Nanggala 402 នៅ​តែ​មិន​ទាន់​អាច​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ខណៈ​កងទ័ពជើងទឹក​ធ្លាប់​បាន​និយាយ​ថា ការ​ដាច់​ចរន្តអគ្គិសនី​អាច​បណ្តាល​ឱ្យ​នាវាមុជទឹក​មិន​អាច​អនុវត្ត​នីតិវិធី​គ្រាអាសន្ន​បាន​។

សូម​រំលឹក​ថា ក្រោយ​ទទួល​ដំណឹង​ការ​បាត់​​នាវាមុជទឹក KRI Nanggala-402 ប្រទេស​ជា​ច្រើន​ដូច​ជា សិង្ហ​បុរី​, ម៉ា​ឡេ​ស៊ី​, សហរដ្ឋ​អាមេរិក​, អូស្ត្រាលី​, បារាំង និង​អា​ល្លឺ​ម៉​ង់ ក៏​បាន​ចូលរួម​ក្នុង​ដំណើរការ​រុករក​យ៉ាង​ជិត​ស្និទ​​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Toronto Star)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ