ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវិក​៥៣​នាក់​បាត់​ខ្លួន​ជាមួយ​នាវាមុជទឹក​១​គ្រឿង ពេល​ធ្វើ​សមយុទ្ធ​នៅ​ភាគ​ខាងជើង​កោះ​បាលី

3 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ដាក់​ពង្រាយ​នាវាចម្បាំង​ចំនួន​៦​គ្រឿង ក្នុង​ការ​រុករក​នាវាមុជទឹក​មួយ​គ្រឿង ដែល​បាន​បាត់​​រួម​ជាមួយ​នាវិក​ចំនួន​៥៣​នាក់​នៅ​លើ​នាវា​នោះ ។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន BBC នៅ​ក្នុងថ្ងៃនេះ​។ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង…

ឥណ្ឌូ​នេ​ស៊ី ៖ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ដាក់​ពង្រាយ​នាវាចម្បាំង​ចំនួន​៦​គ្រឿង ក្នុង​ការ​រុករក​នាវាមុជទឹក​មួយ​គ្រឿង ដែល​បាន​បាត់​​រួម​ជាមួយ​នាវិក​ចំនួន​៥៣​នាក់​នៅ​លើ​នាវា​នោះ ។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន BBC នៅ​ក្នុងថ្ងៃនេះ​។

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង រួម​និង​ក្រុម​រុករក​ប្រមាណ ៤០០​នាក់​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជូន​ទៅ​ចូលរួម​ក្នុង​ដំណើរការ​រុករក​នេះ​។ ស្រប​ពេល​ដែល​ប្រទេស​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ក៏​បាន​បញ្ជូន​នាវា​ជួយ​សង្គ្រោះ​របស់​ខ្លួន​ទៅ​ចូលរួម​ផង​ដែរ​។ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​រួម​មាន​សហរដ្ឋអាមេរិក​, អូស្ត្រាលី​, បារាំង និង​អា​ល្លឺ​ម៉​ង់ ក៏​បាន​ឆ្លើយ​តប​តាម​ការ​ស្នើ​សុំ​ជំនួយ​នេះ​ផង​ដែរ​។

នាវាមុជទឹក KRI Nanggala-402 ដែល​ផលិត​នៅ​អា​ល្លឺ​ម៉​ង់​បាន​ធ្វើ​សមយុទ្ធ​នៅ​ភាគ​ខាងជើង​កោះ​បាលី កាលពី​ថ្ងៃ​ទី ២១ ខែ មេ​សា កន្លង​ទៅ​។ ប៉ុន្តែ​វា​បាន​បាត់​នៅ​ចម្ងាយ​ប្រហែល ១០០​គីឡូម៉ែត្រ​ពី​ឆ្នេរ​នៃ​កោះ​បាលី​។

ឧត្តមនាវីឯក Julius Widjojono បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា «​បច្ចុប្បន្ន​កង​នាវាចរ​កំពុង​បន្តដំណើរ​ស្វែងរក​។ ហើយ​យើង​បានដឹង​ពី​តំបន់​នោះ ប៉ុន្តែ​វា​ពិតជា​មាន​ជម្រៅ​ជ្រៅ​ខ្លាំង​ណាស់​»​។

ស្រប​ពេល​ដែល​កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​ថា ការ​លេច​ធ្លាយ​ប្រេង​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​កន្លែង​ដែល​នាវាមុជទឹក​នោះ​បាត់​ខ្លួន​។ ដែល​អាច​បង្ហាញ​ពី​ការ​បែកធ្លាយ​ធុង​ប្រេង ឬ​ក៏​អាច​ជា​សញ្ញា​ពី​នាវិក​ផង​ដែរ​។

នាវា KRI Nanggala-402 គឺជា​នាវាមុជទឹក​មួយ​ក្នុង​ចំណោម​នាវាមុជទឹក ៥ គ្រឿង ដែល​ប្រតិបត្តិការ​ដោយ​ឥណ្ឌូ​ណេ​ស៊ី​។ វា​ត្រូវ​បាន​ផលិត​នៅ​ចុង​ទស្ស​វត្ស​ឆ្នាំ ១៩៧០ និង​ទទួល​ការ​កែ​លម្អ​រយៈពេល ២​ឆ្នាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​បាន​បញ្ចប់​នៅ​ឆ្នាំ ២០១២ ។

ហើយ​បើ​តាម​សម្តី​អ្នកនាំពាក្យ​កងទ័ពជើងទឹក​បាន​ថ្លែងប្រាប់ BBC ថា​នេះ​ជា​លើក​ដំបូង​ហើយ ដែល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​បាត់​នាវាមុជទឹក​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ