ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បន្ត​ប្រុង​ប្រយ័ត្ន ! ចាប់ពី​ថ្ងៃ​ទី​២៨ មេ​សា​ដល់​៤​ឧសភា​នឹង​មាន​ភ្លៀង​ខ្លាំង​ផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ មេ​សា​ថា ចាប់ពី​ថ្ងៃ​ទី​២៨ មេ​សា ដល់​ថ្ងៃ​ទី​៤ ឧសភា​តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​នៅ​ច្រើន ហើយ​មាន​ផ្គរ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ មេ​សា​ថា ចាប់ពី​ថ្ងៃ​ទី​២៨ មេ​សា ដល់​ថ្ងៃ​ទី​៤ ឧសភា​តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​នៅ​ច្រើន ហើយ​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២៧ មេ​សា ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​បាន​លើក​ឡើង​ថា ចាប់ពី​ថ្ងៃ​ទី​២៨ ខែមេសា ដល់​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ ជ្រលង​សម្ពាធ​ទាប​ឥ​ណ្ឌ​កាន់តែ​បង្កើន​ឥទ្ធិពល​គ្របដណ្តប់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយនឹង​ខ្យល់​ប្តូរ​ទិស​ជា​បណ្តើរ​ៗ មក​ពី​និរតី​ដែល​ជា​សញ្ញា​បង្ហាញ​ថា រដូវវស្សា​នឹង​ចាប់ផ្ដើម​នៅ​ស​ប្តា​ហ៍​ទី​១ នៃ​ខ​ឧសភា ខាង​មុខ ។

ក្រសួង​ថា ផ្អែក​លើ​ស្ថានភាព​វិ​វត្ត​នៃ​អាកាសធាតុ​នេះ និង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣ អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។

ក្នុង​នោះ​ក៏​អាច​មាន​ផ្នែក​មួយ​ចំនួន បណ្តា​ខេត្ត​នៃ​ភាគ​ខាងត្បូង និង​ភាគ​ពាយ័ព្យ​មាន​ភ្លៀង​មាន​កម្រិត​បរិមាណ​ទឹកភ្លៀង​ច្រើន ។ ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥ អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣​អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។

ចំណែក​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦​អង្សា​សេ នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២​អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ។

ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រសួង​បាន​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​បន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើត​មាន​ជា​ពិសេស​នៅ​បណ្តា​ខេត្ត តំបន់​វាលទំនាប​កណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ