ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ឡាវ មាន​ឆ្លង​កូ​វី​ដ​-១៩ ចំនួន ១១៣​នាក់​ទៀត នៅ​ថ្ងៃ​ទី​២៦​មេ​សា​នេះ

3 ឆ្នាំ មុន

វៀងចន្ទន៍ ៖ ក្រសួងសុខាភិបាល​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​២៦ មេ​សា ២០២១ បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​វី​ដ​-១៩​បន្ថែម​ថ្មី ចំនួន ១១៣​នាក់ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​កើនឡើង​ដល់…

វៀងចន្ទន៍ ៖ ក្រសួងសុខាភិបាល​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​២៦ មេ​សា ២០២១ បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូ​វី​ដ​-១៩​បន្ថែម​ថ្មី ចំនួន ១១៣​នាក់ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​កើនឡើង​ដល់ ៤៣៦​នាក់​ហើយ ។

មន្ត្រី​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ មន្ទីរពិសោធន៍ និង​រោគរាតត្បាត នៅ​ក្រោម​ក្រសួងសុខាភិបាល​ឡាវ បាន​ប្រាប់​នៅ​សន្និសីទកាសែត នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្នុង​ចំណោម ១១៣​ករណី​ថ្មី ត្រូវ​បាន​រក​ឃើញ តាម​បណ្ដា​ខេត្ត​ក្រុង​រួម​មាន ៖ ខេត្ត​ចំប៉ា​សាក់ ចំនួន​៥៤​នាក់​, រដ្ឋធានី​វៀងចន្ទន៍ ចំនួន​៣១​នាក់​, ខេត្ត Savannakhet ចំនួន​១៣​នាក់​, ខេត្ត​Bokeo ចំនួន​៧​នាក់​, ខេត្ត​Oudomxay ចំនួន​២​នាក់​, ខេត្ត​Phongsaly ចំនួន​២​នាក់​, ខេត្ត​សេ​កុង ចំនួន​០១​នាក់​, ខេត្ត​សា​យ៉ា​បូ​រី ចំនួន​០១​នាក់​, ហ្លួង​ប្រា​បាង ចំនួន​០១​នាក់ និង​ខេត្ត​វៀងចន្ទន៍ ចំនួន​០១​នាក់ ។

គិត​មក​ត្រឹម ល្ងាច​ថ្ងៃ​ទី​២៦ មេ​សា ២០២១​នេះ ប្រទេស​ឡាវ មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ចំនួន​៤៣៦​នាក់ ។ អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ៤៩​នាក់ ហើយ​អ្នក​កំពុង​សម្រាក​ព្យាបាល សរុប​ចំនួន ៣៨៧​នាក់ និង​គ្មាន​អ្នក​ស្លាប់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ