ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ប្រុស​ស្រី​៦​នាក់​ទូល​ឆ័​ត្រ​ផឹកស៊ី​ទាំង​មេឃ​កំពុង​ភ្លៀង​ខ្លាំង ត្រូវ​តុលាការ​សម្រេច​ហើយ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​ដែល​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ដោយ​ប្រមូល​ម្តុំ​គ្នា​ផឹកស៊ី ទូល​ឆ័​ត្រ​ទាំង​កំពុង​ភ្លៀង​ខ្លាំង នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ នេះ ត្រូវ​បាន​លោក…

ខេត្តកណ្តាល ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​ដែល​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល ដោយ​ប្រមូល​ម្តុំ​គ្នា​ផឹកស៊ី ទូល​ឆ័​ត្រ​ទាំង​កំពុង​ភ្លៀង​ខ្លាំង នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ នេះ ត្រូវ​បាន​លោក វ៉ា​ន់ សុ​បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​មិន​គោរព​វិធានការ​រដ្ឋបាល​» តាម​មាត្រា​៤ និង​មាត្រា​១០ នៃ​ច្បាប់​ស្តី​ពី​កូ​វី​ដ​១៩ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​ត្រូវ​ចោទ​ខាងលើ ទី​១-​ឈ្មោះ សារី ឆេ​ង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ៊ុតសក់ ស្នាក់​នៅ ផ្ទះ​ជួល​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ទី​២-​ឈ្មោះ ឃុ​ត ច​ន្ធូ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ទី​៣-​ឈ្មោះ រុណ ស្រី​ញឹ​ប ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ទី​៤-​ឈ្មោះ ហុង ស្រី​ណុ​ច ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ទី​៥-​ឈ្មោះ កៃ ហួត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ទី​៦-​ឈ្មោះ អ៊ុ​ង វ៉ែន​នី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ចំណែ​ក​វត្ថុ​តាង​ដែល​ចាប់​យក​បាន​មាន ៖ ស្រា​បៀរ​ចំនួន​១២​កំប៉ុង​, តុ​ជ័រ​០១, កែវ​ចំនួន​២, ឆ័​ត្រ​ចំនួន​០១ និង​សំបក​កំប៉ុង​ផឹក​រួច​ចំនួន​២៤​សំបក​ទៀត ។

កងរាជអាវុធហត្ថ​ក្រុង​តា​ខ្មៅ បានអោយ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន គឺ​មាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បាន​រាយការណ៍​មក​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​ក្រុង​តា​ខ្មៅ​ថា មាន​អ្នក​ជួល​ផ្ទះ​នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ខាង​មុខ​ផ្ទះ​ជួល​របស់​ឈ្មោះ ម៉ៅ ដោយពេល​នោះ​មេឃ​កំពុង​តែ​មាន​ភ្លៀង​ខ្លាំង ពួក​គេ​ក៏​បាន​ដាក់​ឆ័​ត្រ​រួច​ផឹកស៊ី​ទៀត​។

ដោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​ក្រុង​តា​ខ្មៅ ក៏​បាន​ចុះ​ឃាត់ខ្លួន ដើម្បី​កសាង​តាម​នីតិវិធី​ច្បាប់​តែ​ម្តង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ