ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​បន្ថែម​ទីតាំង​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ ចំពោះ​ពលរដ្ឋ​នៅ «​តំបន់​ក្រហម​»​តាម​សំណូមពរ​របស់​ពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៤ ខែមេសា​នេះ​ថា បន្ថែម​ទីតាំង​យក​សំណាក និង​គោលការណ៍​ប្រមូល​សំណាក​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​ស្នាក់​នៅ​ភូមិសាស្ត្រ «​តំបន់​ក្រហម​» នៅ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៤ ខែមេសា​នេះ​ថា បន្ថែម​ទីតាំង​យក​សំណាក និង​គោលការណ៍​ប្រមូល​សំណាក​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​ស្នាក់​នៅ​ភូមិសាស្ត្រ «​តំបន់​ក្រហម​» នៅ​រាជធានី​ភ្នំពេញ ទៅ​តាម​សំ​ណូ​ពរ​របស់​ប្រជាពលរដ្ឋ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​បន្ថែម​ទីតាំង​យក​សំណាក​មួយ​ចំនួន​ទៀត និង​គោលការណ៍​យក​សំណាក ដោយ​ធ្វើការ​យក​សំណាក​ចំពោះ​ក្រុម​បុគ្គល​ទាំងឡាយ​ណា​ដែល​ធ្លាប់​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ និង​អ្នក​កំពុង​ស្នាក់​នៅ​តំបន់​ប្រមូលផ្តុំ​ដែល​មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ និង​អ្នក​ដែល​មាន​អាកា​រៈ​សង្ស័យ ។

ចំពោះ​គ្រួសារ​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម ដែល​ទីតាំង​នោះ​មិន​ទាន់​មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សូម​បន្ត​ស្នាក់​នៅ​ក្នុង​លំនៅ​ឋាន ដោយ​មិន​ចាំបាច់​ចេញ​ទៅ​យក​សំណាក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ