ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរភ្នំពេញ ព្រមានដល់ប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម បើគេចវេះ មិនទៅយក​សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ នឹងត្រូវទទួលទោស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ ក្នុង​​សេចក្តីណែនាំរបស់​រាជធានីភ្នំពេញ​ ចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសានេះ បានតម្រូវឲ្យ​ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហមទាំងអស់ ត្រូវទៅធ្វើតេស្តយកសំណាករកមេរោគកូវីដ១៩។ បើគេចវេះ នឹងត្រូវទទួលទោស​។ សេចក្តីជូនដំណឹង…

រាជធានីភ្នំពេញ​៖​ ក្នុង​​សេចក្តីណែនាំរបស់​រាជធានីភ្នំពេញ​ ចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសានេះ បានតម្រូវឲ្យ​ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហមទាំងអស់ ត្រូវទៅធ្វើតេស្តយកសំណាករកមេរោគកូវីដ១៩។ បើគេចវេះ នឹងត្រូវទទួលទោស​។

សេចក្តីជូនដំណឹង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាតំបន់ក្រហម ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព​នៃការអនុវត្តសេចក្តីសម្រេច និងវិធានការនានារបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព។ ចំពោះមុខ ដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត តាមទីតាំង ដែលបានកំណត់ជូន ដូចខាងក្រោម៖

– ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅយក​សំណាកនៅ៖ ១- ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ ២- ទីតាំងបណ្តោយផ្លូវលេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា ៣- វិហារព្រះយេស៊ូ ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​។

– ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទៅយកសំណាកនៅ៖ ១- សាលាបឋមសិក្សាសុភមង្គល ក្នុងភូមិបប៉្រកខាងជើង ២- ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១ ៣- ដីឡូតិ៍ ខាងក្រោយផ្សារឯករាជ្យII ក្នុងភូមិត្រពាំងថ្លឹង១​។

– ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់ បឹងសាឡាង ខណ្ឌទូលគោក ទៅយកសំណាកនៅ​ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា​។

សេចក្តីជូនដំណឹងដដែល គូសបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋណាម្នាក់ មិនព្រមសហការ ឬ គេចវេះ មិនទៅយកសំណាក ធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ