ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ កើន​ដល់​ចំនួន ២២​ហើយ ត្រូវបាន​បិទ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ លោក ម៉េ​ត មាស ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹង​មុននេះ​បន្តិច​ថា ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ២២​ហើយ…

​រាជធានី​ភ្នំពេញ​៖ លោក ម៉េ​ត មាស ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹង​មុននេះ​បន្តិច​ថា ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ២២​ហើយ បាន​បិទ​ជា​ផ្លូវការ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩​។ ការផ្ទុះ​កូ​វីដ​១៩ នៅ​ភ្នំពេញ បាន​រីក​រាលដាល​គ្រប់​មូលដ្ឋាន​ទាំង ១៤ ខណ្ឌ ហើយ​ក្នុងនោះ ផ្សារ​លក់ដូរ​មួយចំនួន ស្ថិតក្នុង​ការព្រួយបារម្ភ ដោយសារ​មាន​ករណី​ផ្ទុះ ឆ្លង​លើ​អាជីវករ សន្តិសុខ និង​ពលរដ្ឋ ចេញចូល​។

​ជាក់ស្តែង មកដល់ពេលនេះ មាន​ផ្សារ​ចំនួន ២២​ហើយ ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន ក្នុងនោះ រួមមាន​៖
១. មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរឫស្សី (​ខណ្ឌ​៧​មករា​)
២. ផ្សារ​ដើម​គរ និង​ផ្សារ​បន្លែ (​ខណ្ឌទួលគោក និង​ខណ្ឌ​បឹង​កេងកង​)
៣. ផ្សារ​ចាស់ (​ខណ្ឌដូនពេញ​)
៤. ផ្សារ​ធំ​ទួល​សង្កែ (​ខណ្ឌឫស្សីកែវ​)
៥. ផ្សារ​បឹងត្របែក​ផ្លា​ហ្សា (​ខណ្ឌចំការមន​)
៦. ផ្សារ​ត្រពាំង​ថ្លឹង (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)
៧. ផ្សារ​ឯករាជ្យ​១ (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)
៨. ផ្សារ​ទួល​ពង្រ (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)
៩. ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)
១០. ផ្សារ​ពោធិ៍ចិនតុង (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)
១១. ផ្សារកណ្ដាល (​ខណ្ឌដូនពេញ​) ១២. ផ្សារ​ដេប៉ូ (​ខណ្ឌទួលគោក​)
១៣. ផ្សារ​ពិភពថ្មី​ឈូក​មាស (​ខណ្ឌ​សែន​សុខ​)
១៤. ផ្សារ​រីករាយ (​ខណ្ឌ​សែន​សុខ​)
១៥. ផ្សារ​អូឡាំពិក (​ខណ្ឌ​បឹង​កេងកង​)
១៦.​ផ្សារ​ទឹកថ្លា (​ខណ្ឌ​សែន​សុខ​)
១៧.​ផ្សារ ងិន​អាន (​ខណ្ឌ​ឬ​ស្សី​កែវ​)
១៨. ផ្សារ​ច្បារអំពៅ (​ខណ្ឌ ច្បារអំពៅ​)
១៩. ផ្សារ​បន្លែ​ច្បារអំពៅ (​ខណ្ឌ​ច្បារអំពៅ​)
២០. ផ្សារ ឆេ​កូ ឬ​ផ្សារ​គីឡូម៉ែត្រ​លេខ​៦ (​ខណ្ឌ​ឬ​ស្សី​កែវ​)
២១. ផ្សារ ច្រាំង​ចំរេះ (​ខណ្ឌ​ឬ​ស្សី​កែវ​)
២២. ផ្សារ ទួល​សង្កែ (​ខណ្ឌឫស្សីកែវ​)

​ចំណែក ផ្សារ​កាប់​គោ (​ខណ្ឌចំការមន​) ត្រូវបាន​ក្រុមអាជីវករ បាន​អះអាងថា ក្រុមអាជីវករ​បាន​ព្រមព្រៀងគ្នា ដោយ​ស្ម័គ្រចិត្ត​បិទ​ខ្លួនឯង តាម​ការ​សំណូមពរ​របស់​គណៈកម្មកា​រ​ផ្សារ ចាប់ពី​ថ្ងៃទី​២៤​មេសា​ស្អែក​នេះ​តទៅ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ផងដែរ ទោះ​មិនទាន់មាន​ពាក់​ព​ន្ធ័​ជាមួយ​អ្នក​កូ​វីដ​ក៏ដោយ​៕ ច​ន ណា​រិ​ទ្ធ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ