ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បន្ត​ប្រគេន​ដល់​វត្ត​ទី​៨៧ ក្នុង​ចំណោម​១៤២​វត្ត នៅ​រាជធានី​ភ្នំពេញ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឆារ​ស៏ វ៉ា​ន់ ឯកឧត្តម សៅ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឆារ​ស៏ វ៉ា​ន់ ឯកឧត្តម សៅ ភិ​រុណ លោក ជិន ប៊ុ​ន​ធឿ​ន និង​លោកស្រី ស្បោង សំបូរ បាន​បន្តសកម្មភាព​នាំ​យក​អំណោយ​ទេយ្យទាន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​ទី​អារាម ចំនួន ៤៦​វត្ត បន្ត​ទៀត ក្នុង​ខណ្ឌ​ច្បារ​អំពៅ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​ជា​ថ្ងៃ​ទី​២ បន្ទាប់​ថ្ងៃ​ទី​១ ម្សិលមិញ បាន​ប្រគេន​ចំនួន ៤១​វត្ត ។

ក្នុង​ពិធី​ប្រគល់​អំណោយ​ទេយ្យទាន​នេះ​ផង​ដែរ ឯកឧត្តម តំណាង​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដល់​ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ទាំងអស់ ដែល​កំពុង​ទទួល​រង​ផល​ប៉ះពាល់​នូវ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នា​ពេល​នេះ ។

ឯកឧត្តម​តំណាង បាន​ទូល​ប្រគេន​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ថា ក្នុង​ដំណាក់កាល ដែល​ប្រទេស​កម្ពុជា កំពុង​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍ គឺ​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​មានការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​-១៩ ។ ជា​ពិសេស​អំឡុង​ពេល​បិទ​ខ្ទប់ ដែល​ព្រះសង្ឃ​មិន​អាច​បិណ្ឌ​បាត្រ​ចង្ហាន់​បាន និង​ប្រជា​ពុទ្ធបរិស័ទ ក៏​មិន​អាច​យក​ចង្ហាន់ មក​ប្រគេន​ព្រះសង្ឃ​បាន​ដែរ​នោះ ទើប​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី លោក​បាន​គិតគូរ​អំពី​ទុក្ខ ការ​លំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​តាម​ទី​អារាម​នានា​ទូ​ទាំង​រាជធានី​ភ្នំពេញ ។

លើស​ពី​នេះ ឯកឧត្តម​តំណាង​ក៏​បាន​ទូល​ប្រគេន​ព្រះសង្ឃ ដើម្បី​នាំ​នូវ​សារ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​រួម​អនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» ដើម្បី​ការពារ​ការ​ចម្លង​រីក​រាល​ដើរ​លេង​ជំងឺ​កូ​វី​ដ​-១៩ នេះ ។

ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ តាម​វត្ត​អារាម​នីមួយ​ៗ បាន​សម្ដែង​នូវ​ការ​អរ​ព្រះ​គុណ ចំពោះ​សម្ដេច​តេ​ជោ និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​គិតគូរ ចំពោះ​ការ​ខ្វះខាត​របស់​ព្រះសង្ឃ​តាម​ទី​អារាម​នានា ក្នុង​ដំណាក់​កាលដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ នៃ​ជំងឺ​កូ​វី​ដ​១៩ ដូច្នេះ​ហើយ​ទី​អារាម​នីមួយ​ៗ ក៏​មាន​តួនាទី ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​ផង​ដែរ ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​បាន​ប្រគេន​ពរ​សម្ដេច​តេ​ជោ និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ​ទទួល​បាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន ចៀស​ផុត​ពី​ជំងឺ​ទាំងឡាយ​ទាំងពួង និង​ជោគជ័យ ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ត ទៅ​មុខ​ទៀត ។

សម្រាប់​អំណោយ​ជា​ទេយ្យទាន នៅ​ថ្ងៃ​ទី​២​នេះ គឺ​បាន​ប្រគេន​ដល់​វត្ត​ចំនួន ៤៦​វត្ត ដោយ​ក្នុង​វត្ត​នីមួយ​ៗ ទទួល​បាន ៖
១- អង្ករ ចំនួន ១​តោន មាន​២០​បេ (​ក្នុង​១​បេ​មាន ៥០​គីឡូ​)
២- ត្រីខ ចំនួន ២​កេស មាន​២០​យួរ (​ក្នុង​១​យួរ មាន​១០​កំប៉ុង​) ស្មើ ២០០ កំប៉ុង​២៤៨ កេស
៣- មី​ជាតិ ចំនួន ២០​កេស
៤- ទឹក​ផ្លែ​ឈើ​គ្រប់មុខ ចំនួន ១០​កេស (​ក្នុង ១ កេស​មាន​២៤​កំប៉ុង​)
៥- ទឹកដោះគោ​ខាប់ ចំនួន ២​កេស (​ក្នុង​១​កេស មាន​៤៨ កំប៉ុង​)
៦- កាហ្វេ ចំនួន ៥​កញ្ចប់​ធំ (​ក្នុង​១​កញ្ចប់​ធំ​មាន ៥០​កញ្ចប់​តូច​)៧១០​កញ្ចប់​ធំ
៧- តែ ចំនួន ២​គីឡូ និង​២៤៨​ក្រាម
៨- ស្ករស ចំនួន ១​បេ (​មាន ២៥ គីឡូក្រាម​)
៩- អំបិល ចំនួន ១​បេ (​មាន​១០​គីឡូក្រាម​)
១០- ទឹកត្រី ចំនួន ៥​យួរ (​ក្នុង​១​យួរ​មាន​៦ ដប​)
១១- ទឹកស៊ីអ៊ីវ ចំនួន ៥​យួរ (​ក្នុង​១​យួរ​មាន​៦ ដប​)
១២- ប៊ី​ចេ​ង ចំនួន ១​បេ (​មាន​២៥​គីឡូក្រាម​) ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture