ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋខូចខាត ៣២ខ្នង នៅសិរីសោភ័ណ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានចុះពិនិត្យស្ថានភាពខ្យល់កន្ត្រាក់ បំផ្លាញផ្ទះ​ប្រជាពល​រដ្ឋ  ខូចខាត ៣២ខ្នង នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅសង្កាត់ទឹកថ្លា…

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានចុះពិនិត្យស្ថានភាពខ្យល់កន្ត្រាក់ បំផ្លាញផ្ទះ​ប្រជាពល​រដ្ឋ  ខូចខាត ៣២ខ្នង នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ​។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ថា ភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ ថ្មី​ៗ នេះ ​បាន​បំផ្លាញ​ផ្ទះ​សំបែង​ប្រជាពលរដ្ឋចំនួន ៣២ខ្នងផ្ទះ ដែលមានបាក់ និងប៉ើងដំបូល។ ផ្ទះប្រជាពលរដ្ឋរងការខូចខាតទាំងនោះ​ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា ក្រោយចុះពិនិត្យជាក់ស្តែង រកឃើញរងការខូចខាតដោយខ្យល់កន្ត្រាក់បំផ្លាញមានចំនួន ៣២ខ្នងផ្ទះ ហើយសុំអោយកងកម្លាំងជួយអន្តរាគមន៍ ដើម្បីរុះរើ និងធ្វើជម្រកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ហើយនៅថ្ងៃទី២២ ខែមេសា​ស្អែកនេះ សុំអោយកងកម្លាំងជួយជួសជុលជូនប្រជាពលរដ្ឋ។

លោក ហ៊ឹល រ៉ាយ៉ា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្នឲ្យ​បានខ្ពស់ ចំពោះ​បាតុភូគ្រោះធម្មជាតិ ផ្គរ រន្ទះ​ ខ្យល់កន្ត្រាក់ ដែលតែងតែកើតមាន។

ប្រជាពលរដ្ឋបានកោតសសើរ និងថ្លែងអំណរគុណ​ចំពោះអភិបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា ដែល​បានដឹកនាំមន្ត្រី  និងកម្លាំងចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ដើម្បីធ្វើជម្រកបានស្នាក់នៅសិន រង់ចាំព្រឹក នឹ​ងដឹកនាំកម្លាំងធ្វើការជួសជុល៕ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ