ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេង ចែកលុយដល់ប៉ូលិស ១២៤៤នាក់ ក្នុងម្នាក់ ២៨ម៉ឺនរៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីហាម​មិន​ឲ្យប៉ូលិស…

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីហាម​មិន​ឲ្យប៉ូលិស ប្រើរំពាត់​វាយ​អ្នក​មិនគោរព​បម្រាម​បិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ នៅពេលនេះ សម្តេចបាន​ប្រកាស​ផ្តល់ថវិកាលើកទឹកចិត្តដល់​កងកម្លាំងនគរបាលជាតិ ១២៤៤នាក់ ដែលកំពុងការពារតាមគោលដៅ និងប្រចាំការ​ងត្រៀមអន្តរាគមន៍​ ក្នុងដំណាក់កាល​បិទខ្ទប់​ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល​។ ប៉ូលិសម្នាក់ ទទួលបាន ២៨០ ០០០រៀល​។

ក្នុងលិខិត ជូន​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា «​ដើម្បីជាការលើកទឹកចិត្តដល់​កងកម្លាំង​នគរបាលជាតិ ចំនួន ១២៤៤នាក់ ដែលកំពុង​ការពារតាមគោលដៅ និងប្រចាំការ​ត្រៀមអន្តរាគមន៍ ក្នុងដំណាក់​កាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ នៃខេត្តកណ្តាល ខ្ញុំសូមឧបត្ថម្ភនូវថវិកាចំនួន ៣៤៨ ៣២០ ០០០ រៀល បន្ថែមលើគោលរបប ដែល​បានឧបត្ថម្ភ ជាហូរហែ​កន្លងមកហើយ​។ សូមឯកឧត្តម នាយឧត្តមសេនីយ៍ ចាត់ចែង​បែងចែក​ថវិកានេះ ជូនដល់​បងប្អូន​កងកម្លាំង ដោយក្នុង ០១នាក់ ទទួលបានថវិកា ចំនួន ២៨០ ០០០ រៀល​»៕