ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩​ រាលដាល​កាន់តែ​ខ្លាំង​នៅ​ភ្នំពេញផ្សារ​ជា​ច្រើន​បាន​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​រាលដាល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​រក​ឃើញ​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃជា​ពិសេស​អាជីវករ​តាម​ផ្សារ​និង​កម្មករ​កម្មការិនី រោងចក្រ​នៅ​ភ្នំពេញ​ផង​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​ជា​ច្រើន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​បន្ត​ទៀត ។ រហូត​មក​ដល់​ថ្ងៃ​ទី​២១ មេ​សា​២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​រាលដាល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​រក​ឃើញ​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃជា​ពិសេស​អាជីវករ​តាម​ផ្សារ​និង​កម្មករ​កម្មការិនី រោងចក្រ​នៅ​ភ្នំពេញ​ផង​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​ជា​ច្រើន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​បន្ត​ទៀត ។

រហូត​មក​ដល់​ថ្ងៃ​ទី​២១ មេ​សា​២០២១​នេះ មាន​ផ្សារ​ចំនួន​១៤​ហើយ​បាន​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ។​នេះ​បើ​តាម​លោក​ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​សរសេរ​ក្នុង​បង្ហាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​២២ មេ​សា ២០២១ ។
យោង​តាម​លោក​ម៉េ​ត មាស​ភក្ដី​ឱ្យ​ដឹង​ថា​ផ្សារ​ទាំង​១៤ ដែល​បាន​ផ្អាក​ដំណើរការ​អាជីវកម្ម​បណ្ដោះអាសន្ន​នោះ​រួម​មាន ១. មជ្ឈមណ្ឌល​

ពាណិជ្ជកម្ម​ផ្សារ​អូរ​ឫស្សី (​ខណ្ឌ​៧​មក​រា​) ២. ផ្សារ​ដើម​គរ និង​ផ្សារ​បន្លែ (​ខណ្ឌទួលគោក និង​ខណ្ឌ​បឹង​កេងកង​) ៣. ផ្សារ​ចាស់ (​ខណ្ឌដូនពេញ​) ៤. ផ្សារ​ធំ​ទួល​សង្កែ (​ខណ្ឌឫស្សីកែវ​) ៥. ផ្សា​របឹង​ត្របែក​ផ្លា​ហ្សា (​ខណ្ឌចំការមន​) ៦. ផ្សារ​ត្រពាំង​ថ្លឹង (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) ៧. ផ្សារ​ឯករាជ្យ​១ (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) ៨. ផ្សារ​ទួល​ពង្រ (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) ៩. ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) ១០. ផ្សារ​ពោធិ៍​ចិន​តុង (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) ១១. ផ្សារ​កណ្ដាល (​ខណ្ឌដូនពេញ​) ១២. ផ្សារ​ដេប៉ូ (​ខណ្ឌទួលគោក​) ១៣. ផ្សារ​ពិភព​ថ្មី​ឈូក​មាស និង​ផ្សារ​រីករាយ (​ខណ្ឌ​សែន​សុខ​)​និង ១៤. ផ្សារ​អូ​ឡាំ​ពិ​ក (​ខណ្ឌ​បឹង​កេងកង​) ។

បើ​តាម​អ្នកវិភាគ​សេដ្ឋកិច្ច​ជា​ច្រើន​បាន​និយាយ​ស្រ​ដៀង​គ្នា​ថា ការ​បិទ​អាជីវកម្ម​ផ្សារ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​វា​ពិតជា​ប៉ះពាល់​ដល់​អាជីវកម្ម និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ដែល​អាជីវករ​នៅ​តាម​ផ្សារ​ទាំងនោះ តែ​នេះ​គឺជា​វិធានការ​ដែល​រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់​ដើម្បី​កុំឱ្យ​មានការ​ចម្លង​និង​ឆ្លង​កាន់តែ​ច្រើន​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​ស្រូ​យ ឌី​ណា​អាជីវករ​នៅ​ផ្សារ​ដើម​គរ​បាន​និយាយ​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​មក ក្រុមហ៊ុន​អាជីវករ​ផ្សេង​ទៀត​ក៏​ដូច​ជា​រូប​លោក​ផង បាន​បាត់បង់​ប្រាក់​ចំណូល​គ្រប់​គ្នា តែ​កាល​មុន​នៅ​អាច​រក​ប្រាក់​ចំណូល​បាន​ខ្លះ​ៗ តែ​បន្ទាប់​ពី​ផ្សារ​ត្រូវ​បាន​បិទ អាជីវករ​តាម​ផ្សារ​ដែល​បិទ​នោះ ត្រូវ​សំងំ​នៅ​ក្នុងផ្ទះ និង​មិន​មាន​ប្រភព​ចំណូល​ពី​ណា​មក​ឡើយ ។ អាជីវករ​ដែល​ប៉ះពាល់​ដល់​អាជីវកម្ម ដោយសារ​ការ​បិទ​ផ្សារ​នោះ គឺ​ត្រូវ​យក​ប្រភព ធនធាន​ដែល​សន្សំទុក​មក​ចាយវាយ​ក្នុងអំឡុងពេល​នេះ​ការ​បាត់បង់​ចំណូល ហើយ​ត្រូវ​តែ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​កុំឱ្យ​ជំងឺ​កូ​វី​ដ​១៩​នេះ​កាន់តែ​រាលដាល​បន្ត​ទៀត ។

សូម​រំលឹក​ថា​ចាប់តាំងពី​ផ្សារ​មួយ​ចំនួន​បាន​ផ្អាក​ដំណើរការ ធ្វើ​ឱ្យ​ទំនិញ​មួយ​ចំនួន​ជា​ពិសេស​គ្រឿង​ឧបភោគបរិភោគ​ដែល​មាន​ដូច​ជា​បន្លែ ត្រី​សាច់ ជាដើម​នោះ​បាន​ឡើងថ្លៃ​គុណ​ជា​ពីរ​ជា​បី ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ប៉ះពាល់​ប្រាក់​ចំណូល​ស្រាប់​នោះ កាន់តែ​ពិបាក​ក្នុង​ការ​រក​ប្រាក់​មក​ទិញ​ទំនិញ​ដែល​ត្រូវ​ឡើងថ្លៃ​នេះ ។​

យ៉ាងណា​អាជ្ញាធរ​ក៏​បាន​ស្រែក​អំពាវនាវ​ផង និង​ចាត់វិធានការ​ផង​សម្រាប់​អាជីវករ​ណា​ដែល​លក់ទំនិញ​ឡើងថ្លៃ​ហួសហេតុ​ផង​ដែរ​ ។ ក្រលេក​ទៅ​មើល​កសិករ​នៅ​តាម​ខេត្ត​វិញ ក៏​ពិបាក​ក្នុង​ការ​លក់​កសិផល​របស់​ខ្លួន​ដែរ ដូច​ជា​បន្លែ​និង​សាច់សត្វ​ជាដើម ពីព្រោះ​តែ​ការ​រឹតត្បិត​នូវ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដែល​ធ្វើ​ឱ្យ​កសិផល​ត្រូវ​ចាល់​លក់​មិន​ចេញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ