ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១​ថ្ងៃ​! រក​ឃើញ​វិជ្ជមាន​លើ​អាជីវករ​ផ្សារ​ដេប៉ូ​២៩ នាក់​ក្នុង​ចំណោម​អា​ជីវ​ករ​ធ្វើតេស្ត​២៧៤​នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​​19​ ចំនួន29​នាក់​ទៅ​លើ​អាជីវករ​ផ្សារ​ដេប៉ូ​ ក្នុង​ចំណោម​អាជីវករ​ធ្វើតេស្ត​ចំនួន​274នាក់​ដែល​បាន​មក​ធ្វើតេស្ត​​សំណាក កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែមេសា​ រហូត​ដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃដដែល​។ គួររំលឹកថា ផ្អាក​ដំណើរការ​ផ្សារ​ដេប៉ូ…

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​​19​ ចំនួន29​នាក់​ទៅ​លើ​អាជីវករ​ផ្សារ​ដេប៉ូ​ ក្នុង​ចំណោម​អាជីវករ​ធ្វើតេស្ត​ចំនួន​274នាក់​ដែល​បាន​មក​ធ្វើតេស្ត​​សំណាក កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែមេសា​ រហូត​ដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃដដែល​។ គួររំលឹកថា ផ្អាក​ដំណើរការ​ផ្សារ​ដេប៉ូ ជា​បណ្តោះអាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ

នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែមេសា​នេះ ​គេ​សង្កេត​ឃើញ​អាជីវករ​រាប់​សិប​នាក់​បាន​បន្ត​សំរុក​ទៅ​ធ្វើតេស្ត​នៅ​ក្នុង​ទីតាំង​ផ្សារ​ដេប៉ូ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ​ខណ្ឌទួលគោក​ ។ ​ទោះបីជា​យ៉ាងណា​ នៅ​ព្រឹកថ្ងៃដដែល​​នេះដែរ ​ក្រុម​គ្រូពេទ្យ​កំពុង​ត្រៀម​បន្ត​យក​សំណាក​។

ទន្ទឹម​នឹងនោះផងដែរ ​គណៈកម្មការផ្សារដេប៉ូ​ក៏បានអំពាវនាវ​ដល់អាជីវករទាំងអស់នាំគ្នាមកធ្វើតេស្តសំណាក​ឱ្យ​បានគ្រប់​ៗគ្នា​ ។​

សូម​បញ្ជាក់​ថា ផ្សារដេប៉ូ ត្រូវបាន​រដ្ឋបាលខណ្ឌទួលគោកចេញសេចក្តីជូនដំណឹង​​ឱ្យ​ផ្អាកដំណើរការជា​បណ្តោះអាសន្ន កាលពីថ្ងៃទី​​​​២១ មេសា ឆ្នាំ​​២០២១ ព្រមទាំងណែនាំ​ឱ្យអាជីវករ​ និង​ប្រជាពលរដ្ឋដែលចេញចូលផ្សានាំគ្នាទៅធ្វើតេស្តសំណាកផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ