ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលថៃចាប់ប្ដី នាងមានផ្ទៃពោះ ពេលប្ដីបានដោះ​លែងនាងសម្រាលកូន

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ភរិយា​វីរ​កងទ័ព​លោក នៃ សុ​ភ័​ក្រ បាន​សម្រាល​កូនប្រុស​ម្នាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដោយ​សុវត្ថិភាព ។ អ្វី​ដែល​មហាជន​កាន់តែ​រំភើប​រីករាយ​នោះ គឺ​នៅ​ពេល​បានឮ​សម្ដី​របស់​ស្ត្រី​ជា​ភរិយា​ឈ្មោះ សឿ​ន…

ខេត្តស្វាយរៀង ៖ ភរិយា​វីរ​កងទ័ព​លោក នៃ សុ​ភ័​ក្រ បាន​សម្រាល​កូនប្រុស​ម្នាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដោយ​សុវត្ថិភាព ។ អ្វី​ដែល​មហាជន​កាន់តែ​រំភើប​រីករាយ​នោះ គឺ​នៅ​ពេល​បានឮ​សម្ដី​របស់​ស្ត្រី​ជា​ភរិយា​ឈ្មោះ សឿ​ន សុភា និយាយ​ក្នុង​ស្នាមញញឹម​ថា កាលពី​លោក​ប្តី​ចេញ​ទៅ​បំពេញភារកិច្ច​ជា​កងទ័ព​ជួរ​មុខ នាងមាន​ផ្ទៃពោះ​ប៉ុន្មាន​ខែ​ហើយ ។

ពេល​​ដឹង​ដំណឹង​ថា ប្តី​ជាទី​ស្រឡាញ់​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​ពេល​អនុ​វត្តបទ​ឈប់​បាញ់ ពេល​​នោះ​ នាង​មានការ​ភ័យ​ព្រួយ​អំពី​សុវត្ថិភាព​របស់​ប្តី ហើយ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។ នាង​រង់ចាំ​មើលផ្លូវ​ប្តី​អស់​រយៈពេល​១៥៥​ថ្ងៃ ទើប​លោក​ប្ដី​ត្រូវ​បាន​ដោះ​លែង់​មក​ស្រុក​ខ្មែរ​វិញ ។

​នាង​អរគុណ​រាជរដ្ឋាភិបាល ជា​ពិសេស​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ព្យា​យាម​ទំនាក់​ទំនង​ជាមួយ​អន្តរជាតិ​ជួយ​អន្តរាគមន៍ រហូត​ទាហាន​ចោរ​សៀម​ព្រម​ដោះ​លែង​វីរ​កងទ័ព​ទាំង​១៨​រូបបាន​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ ជា​ពិសេស​ប្តី​បាន​មក​ទាន់​ពេល​នាង​សម្រាលកូន ។ បើ​តាម​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​ថា ភរិយា​វីរ​កងទ័ព​លោក នៃ សុ​ភ័​ក្រ សម្រាលកូន​នៅ​វេលា​ម៉ោង​៩​ និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ក្នុង​ឱកាស​អបអរសាទរ​ខួប​លើ​ក​ទី​៤៧ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា ឯកឧត្តម ប៉េង ពោធិ៍​សា អភិ​បាលខេត្ត និង​លោក​ជំទាវ ដួង វ​ណ្ណា តំណាងរាស្ត្រ​មណ្ឌល​​ស្វាយ​រៀង ព្រមទាំង​សហការី បាន​អ​ញ្ជើញ​ទៅ​សួរសុខទុក្ខ​ភរិយា និង​កូនប្រុស​លោក នៃ សុ​ភ័​ក្រ ជា​វីរ​កងទ័ព​១​រូប​ក្នុង​ចំណោម​១៨​រូប ដែល​ទេ​ី​ប​សម្រាល​នៅ​ផ្នែក​សម្ព​ពនៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

លោក នៃ សុ​ភ័​ក្រ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ត្រុំ ឃុំ​ញរ ស្រុក​កំពង់​រោទ៍ ។ ក្នុង​​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បានសម្តែង​នូវ​ការ​ត្រេកអរ និង​ក្តី​រំភើប​ជាមួយ​ក្រុម​គ្រួសារ​ដែល​បាន​ជួបជុំ​សមាជិក​វិញ ហើយ​សម្រាល​បានកូន​ប្រុស​ម្នាក់​ដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ