ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ដំណើរការ​ផ្សារ​ដេប៉ូ​ ជា​បណ្តោះអាសន្ន​ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺកូវីដ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ផ្សារ​ដេប៉ូ​ ត្រូវ​បាន​រដ្ឋបាល​ខណ្ឌទួលគោក ជូន​ដំណឹង​អោយ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ក្នុង​រយះ​ពេល ១៤​ថ្ងៃ​គិត​ចាប់ពី​ម៉ោង​សូន្យ​នាទី ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ​៖ ​ផ្សារ​ដេប៉ូ​ ត្រូវ​បាន​រដ្ឋបាល​ខណ្ឌទួលគោក ជូន​ដំណឹង​អោយ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ក្នុង​រយះ​ពេល ១៤​ថ្ងៃ​គិត​ចាប់ពី​ម៉ោង​សូន្យ​នាទី ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​វីរុស​កូ​វី​ដ​១៩​។

ផ្សារ​ដេប៉ូ ជា​ផ្សារ​រដ្ឋធំ​​មួយ ​ស្ថិត​នៅ​មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​តាម​សេចក្តី​ជួន​ដំណឹង​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​មូលដ្ឋាន​ផ្សារ​ដេប៉ូ​របស់​រដ្ឋបាល​ខណ្ឌទួលគោក​ចុះ​ថ្ងៃ​ទី​២០​ ខែមេ​សា ឆ្នាំ​២០២១ បានអោយ​ដឹង​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​អាជីវករ និង​ប្រជាពលរដ្ឋ បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ ​កុ​ម្ភះ ​ឆ្នាំ​២០២១ ដែល​ស្ថានភាព​នេះ​បាន​ឆ្លង​រាលដាលយ៉ា់ង​ឆាប់រហ័ស​គួរ​អោយ​ព្រួយបារម្ភ​និង​ចាំបាច់​ត្រូវ​មាន​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ជា​បន្ទាន់​។

ចំពោះ​មុខ រដ្ឋបាល​ខណ្ឌទួលគោក សូម​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​មូលដ្ឋាន ផ្សារ​ដេប៉ូ សម្រាប់​រយះ​ពេល១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​នាទី​ថ្ងៃ​ទី​២១​ខែមេសា ឆ្នាំ ២០២១​ដល់​ថ្ងៃ​ទី​០៥​ខែឧសភា​ឆ្នាំ ២០២១​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​វីរុស​កូ​វី​ដ​១៩​ទៅ​ដល់​បងប្អូន អាជីវករ អតិ​ថិ​ជនក៍​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​បាន​ចេញចូល​ក្នុង​ទីតាំង​ផ្សារ​ខាងលើ​។

នៅ​ក្នុង​សេច​ក្តីជូន​ដំណឹង​នោះ រដ្ឋបាល​ខណ្ឌទួលគោក​ក៍បាន​អំពាវនាវ ដល់​បងប្អូន អាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ ដែល​បាន​ចេញចូល​ផ្សារ ខាងលើ​គិត​ចាប់ពី​ថ្ងៃ​ទី​០៧ ខែមេសា ដល់​ថ្ងៃ​ទី​១៤​ខែមេសា ឆ្នាំ ២០២១​មក បើ​មាន​អា​កា​រៈក្តៅខ្លួន ក្អក ពិបាក​ដកដង្ហើម​ ហើយ​មានការ​សង្ស័យ​ថា ឆ្លង​មេរោគ​កូ​វី​ដ​១៩ សូម​អញ្ជើញ​មក​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ជា​បន្ទាន់​នៅ​បរិវេណ​ទី​រួម​ផ្សារ​ដេប៉ូ​ ស្ថិត​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ​ព្រមទាំង​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ត្រឹមត្រូវ​បំផុត​។

​គួរ​បញ្ជាក់​ថា ផ្សារ​ជា​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​បន្ត​បិទ​បណ្តោះអាសន្ន​ជា​បណ្តើរ​ៗ បន្ទាប់​ពី​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​លើ​អាជីវករ និង​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ចេញចូល​ផ្សារ​ទាំងនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ