ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ប្រេង​អា​មេ​រិ​ករក​ឃើញ​អណ្តូងប្រេង​ដ៏​ធំ​មួយ នៅ​ដែនទឹក​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម

2 ខែ មុន

ប្រទេស​វៀតណាម ៖ Murphy Oil ដែល​ជា​ក្រុមហ៊ុន​ប្រេង​របស់​សហរដ្ឋអាមេរិក បាន​ចេញផ្សាយ​ការ​ប៉ាន់ស្មាន​អំពី​ការ​រក​ឃើញ​អណ្តូងប្រេង​ចុង​ក្រោយ​របស់​ខ្លួន ស្ថិត​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង ប្រទេស​វៀតណាម ដោយ​ក្រុមហ៊ុន​អះអាង​ថា អាច​ក្លាយជា​ការ​រក​ឃើញ​អណ្តូងប្រេង​ដ៏​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​រយៈពេល…

ប្រទេស​វៀតណាម ៖ Murphy Oil ដែល​ជា​ក្រុមហ៊ុន​ប្រេង​របស់​សហរដ្ឋអាមេរិក បាន​ចេញផ្សាយ​ការ​ប៉ាន់ស្មាន​អំពី​ការ​រក​ឃើញ​អណ្តូងប្រេង​ចុង​ក្រោយ​របស់​ខ្លួន ស្ថិត​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង ប្រទេស​វៀតណាម ដោយ​ក្រុមហ៊ុន​អះអាង​ថា អាច​ក្លាយជា​ការ​រក​ឃើញ​អណ្តូងប្រេង​ដ៏​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយ បន្ទាប់​ពី​អណ្តូងប្រេង​មួយ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​មួយទៀត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

យោង​តាម​ប្រភព​ពី​កាសែត​ជប៉ុន Nikkei ដោយ​ស្រង់​របាយការណ៍​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ថាមពល Wood Mackenzie ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បានឱ្យ​ដឹង​ថា អណ្តូងប្រេង​មួយ​ត្រូវ​បាន​ខួង​ដើម្បី​វាយតម្លៃ ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន Murphy នៅ​ក្នុង​តំបន់​អណ្តូងប្រេង ហៃ ស៊ូ វ៉ាង (Hai Su Vang) នៅ​ចម្ងាយ​ប្រហែល ៦៥ គីឡូម៉ែត្រ​ពី​តំបន់​ដីសណ្ដរ​គី​វ​ឡុ​ង (Cuu Long) ខេត្ត​គី​វ​ឡុ​ង ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​។

ការ​ប៉ាន់ស្មាន​ពី​មុន​បង្ហាញ​ថា​មាន​ចំនួន​ពី ១៧០ ទៅ ៤៣០ លាន​បារ៉ែល​។ ប៉ុន្តែ​បើ​តាម​លទ្ធផល​ប៉ាន់ស្មាន​ចុង​ក្រោយ​បំផុត ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ថ្មី​លើស​ពី ៤៣០ លាន​បារ៉ែល​។

លោក អេ​រិច ហាំ​ប៊ី​លី (Eric Hambly) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Murphy Oil Corporation ថ្លែង​ថា «​នេះ​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​អាជីវកម្ម​វៀតណាម​របស់​យើង​។ ភាព​ជោគជ័យ​នេះ មិន​ត្រឹមតែ​ពង្រឹង​ពាណិជ្ជកម្ម​នៃ​តំបន់ ហៃ ស៊ូ វ៉ាង ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​កំណត់​ដំណាក់កាល​សម្រាប់​ផ្លូវ​អភិវឌ្ឍន៍​ដ៏​រឹង​មាំ​ផង​ដែរ​។ យើង​មាន​មោទនភាព​ចំពោះ​ការ​អនុវត្ត​របស់​ក្រុមការងារ​យើង ហើយ​នៅ​តែ​ប្តេជ្ញា​ចិត្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​យើង និង​រដ្ឋាភិបាល​វៀតណាម​»​។

សូម​ជម្រាប​ថា ការ​រក​ឃើញ​អណ្តូងប្រេង​ធំ​ៗ​ពី​មុន​នៅ​អាស៊ី​អាគ្នេយ៍ គឺ​នៅ​តំបន់ Banyu Urip ប្រទេស​ឥណ្ឌូ​ណេ​ស៊ីក្នុង​ឆ្នាំ ២០០១ និង Gumusut ប្រទេស​ម៉ា​ឡេ​ស៊ីក្នុង​ឆ្នាំ ២០០៣៕ ដកស្រង់​ពី​សារព័ត៌មាន​សិង្ហ​បុរី Mothership និង​គេហទំព័រ Vietnam Investment Review (VIR)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ