ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារជំនាញចុះដល់សមរភូមិផ្ទាល់ ដើម្បីវាយតម្លៃការខូចខាតផ្ទះសម្បែង និងសាលារៀន

18 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​បន្ត​ដឹកនាំ​ក្រុមការងារ​ជំនាញ​ចុះ​វាយតម្លៃ​ការ​ខូចខាត ដោយ​ការ​ឈ្លានពាន​របស់​ថៃ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិសាស្ត្រ​នានា​ក្នុង ខេត្តបន្ទាយមានជ័យ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមករា​នេះ ។…

ខេត្តបន្ទាយមានជ័យ ៖ ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​បន្ត​ដឹកនាំ​ក្រុមការងារ​ជំនាញ​ចុះ​វាយតម្លៃ​ការ​ខូចខាត ដោយ​ការ​ឈ្លានពាន​របស់​ថៃ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិសាស្ត្រ​នានា​ក្នុង ខេត្តបន្ទាយមានជ័យ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមករា​នេះ ។

ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច រៀបចំ និង​គ្រប់គ្រង​ការ​ស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការ​ខូ​ត​ខាត​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​, ឯកឧត្តម​បណ្ឌិត ច​ន ណា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ជំនាញ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​របស់​ពលរដ្ឋ​កំពុង​ស្នាក់​នៅ​បណ្តោះអាសន្ន​តាម​មណ្ឌល​ជំរំ​ភៀស​សឹក​, ផ្លូវថ្នល់ សាលារៀន និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​មួយ​ចំនួន ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ ជា​ពិសេស​តំបន់​សមរភូមិ​ភូមិ​ព្រៃ​ចាន់ កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦​។

ការ​ចុះ​ពិនិត្យ​ស្ថានភាព​ជា​បន្តបន្ទាប់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត និង​តែងតាំង​សមាសភាព​ក្រុមការងារ​ចំពោះ​កិច្ច រៀបចំ និង​គ្រប់គ្រង​ការ​ស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការ​ខូ​ត​ខាត​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដែល​មាន​សមាសភាព​ប្រធាន អនុប្រធាន និង​សមាជិក មក​ក្រសួង​-​ស្ថាប័ន​ចម្រុះ និង​មាន ឯកឧត្តម​បណ្ឌិត ច​ន ណា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​ប្រធាន ។

យោង​តាម​សេចក្តីសម្រេច​លេខ ១១៣ សសរ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ ស្តី​ពី​ការ​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​ការ​ស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​, សមាសភាព​ក្រុមការងារ​ចំពោះ​កិច្ច​នេះ មាន​តួនាទី សិក្សា ពិនិត្យ និង​វាយតម្លៃ​លើ​ជីវភាព ។

ស្ថានភាព​ជាក់ស្តែង​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូ​ត​ខាត និង​តម្រូវការ​ស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​, សម្របសម្រួល និង​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន និង​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ​លើ​ការងារ​រៀបចំ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​សម្រាប់​ការ​ស្តារ​ជីវភាព និង​គម្រោង និង​/​ឬ​កម្មវិធី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត រួម​មាន​លំនៅ​ឋាន​ពលរដ្ឋ សាលារៀន មូលដ្ឋាន​សុខាភិបាល​សាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធ​ទឹក​ស្អាត បណ្តាញ​អគ្គិសនី ជាដើម ដោយ​គិតគូរ​អំពី​ទំហំ​ខូចខាត និង​ទីតាំង​គោលដៅ​ជាក់លាក់ នៅ​ក្នុងភូមិ​សាស្ត្រ​ដែល​រង​ការ​ឈ្លានពាន​ពី​ថៃ និង​ការ​ធ្វើ​អាទិ​ភាវូបនីយកម្ម​នៃ​ការងារ​ស្តារ​ឡើង​វិញ​,​កំណត់​ទំហំ​ថវិកា និង​ធនធាន​តាម​តម្រូវការ​ចាំបាច់​ជាក់ស្តែង សម្រាប់​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​សម្រាប់​ការ​ស្តារ​ជីវភាព និង​គម្រោង ឬ​កម្មវិធី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​កំណត់​។

សម្របសម្រួល​ជាមួយ​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍ ម្ចាស់​ជំនួយ និង​វិស័យ​ឯកជន​នានា ក្នុង​ការ​កៀរគរ​នូវ​ធនធាន និង​ជំនួយ​បច្ចេកទេស​ក្នុង​ការ​អនុវត្ត​ការ​រៀបចំ និង​គ្រប់គ្រង​ការ​ស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ពី​ការ​ឈ្លានពាន​របស់​ថៃ​, រៀបចំ​យន្តការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការ​អនុវត្ត​វិធានការ និង​សកម្មភាព​អន្តរាគមន៍​ដើម្បី​ធានា​ការ​ស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចំ​គោលដៅ​, រៀបចំ​របាយការណ៍​លទ្ធផល​ការងារ ជូន​នាយក​រដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​សម្រេច និង អនុវត្ត​ភារកិច្ច​ផ្សេង​ៗ​ទៀត​តាម​ការ​ប្រគល់​ពី​រាជរដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ