ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់ប្រាសាទព្រះធាតុខ្វាវ ៖ សំណង់តួទោលអំពីថ្មបាយក្រៀម ដែលបង្កប់ដោយសិល្បៈចម្រុះសាសនា

2 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រាសាទព្រះធាតុខ្វាវ ប្រហែល​កសាង​ឡើង នៅ​រវាង​ដើម​សតវត្សរ៍​ទី​១៣ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រះ​ធាតុ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប សាង​អំពី​ថ្មបាយក្រៀម…

ខេត្តសៀមរាប ៖ ប្រាសាទព្រះធាតុខ្វាវ ប្រហែល​កសាង​ឡើង នៅ​រវាង​ដើម​សតវត្សរ៍​ទី​១៣ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រះ​ធាតុ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប សាង​អំពី​ថ្មបាយក្រៀម មាន​តួ​ទោល រាង​បួន​ជ្រុង​ស្មើ ។ នេះ​បើ​យោង​តាម​ផេ​ក​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម IHSS បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែមករា​នេះ ។

នៅ​ជុំវិញ​តួ​ប្រាសាទ​មាន​វត្ថុ​បុរាណ​ជា​ច្រើន ដាក់​គរ​លើ​គ្នា ដែល​ជា​វត្ថុ​សិល្បៈ​សម្រាប់​ព្រហ្មញ្ញសាសនា​ផង និង​ព្រះពុទ្ធ​សាសនា​ផង ។ នៅ​ខាងកើត ស្ទើរ​ជាប់​នឹង​ប្រាសាទ គេ​សង់​ព្រះ​វិហារ​ឈើ​មួយ​តម្កល់​ព្រះពុទ្ធ​រូប​សម័យ​បច្ចុប្បន្ន សម្រាប់​រៀបចំ​កិច្ច​ពិធី​នានា​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា ។ នៅ​ខាងកើត​ព្រះ​វិហារ​ឈើ​នេះ មាន​បដិមា​តោ ចំនួន ២​នៅ​រក្សា​រូបរាង និង​ស្ថានភាព​ស្អាត​ល្អ​នៅឡើយ ។

ជា​រៀង​រាល់​ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង តែងតែ​ប្រារ​ព្វ​ពី​ពី​ឆ្លង​ចេត្រ​នៅ​ប្រាសាទព្រះធាតុខ្វាវ ក្នុង​ខែមេសា បន្ទាប់​ពី​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​បាន​បញ្ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ