ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧​នាក់​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ព្រះ​សីហ​នុ និង​ខ្មែរ​១​នាក់ ជា​អ្នក​នាំ​ផ្លូវ​បន្ត​តាម​ម៉ូតូ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​កែប ៖ កម្លាំង​ចម្រុះ​ប្រចាំ​គោលដៅ​ត្រួតពិនិត្យ​ច្រកចេញ​-​ចូល​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ លើ​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ព្រំប្រទល់​កំពត​-​កែប បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​០៧​នាក់ (​ស្រី​០៥​នាក់​)…

ខេត្ត​កែប ៖ កម្លាំង​ចម្រុះ​ប្រចាំ​គោលដៅ​ត្រួតពិនិត្យ​ច្រកចេញ​-​ចូល​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ លើ​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ព្រំប្រទល់​កំពត​-​កែប បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​០៧​នាក់ (​ស្រី​០៥​នាក់​) ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ព្រះ​សីហ​នុ និង​ជនជាតិ​ខ្មែរ​០១​នាក់ ជា​អ្នក​នាំ​ផ្លូវ​បន្ត តាម​ម៉ូតូ​ពី​ខេត្តកំពត​ឆ្ពោះទៅ​ខេត្ត​កែប តាម​ផ្លូវលំ ដើម្បី​គេច​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ ក្នុង​គោលដៅ​ទៅ​កាន់​ប្រទេស​វៀតណាម ។ នេះបើតាមផេករដ្ឋបាលខេត្តកែប បានបង្ហោះនាយប់ថ្ងៃទី២១ ខែមេសានេះ ។

ក្រោយ​ឃាត់ខ្លួន ជនជាតិ​វៀតណាម​ទាំងនោះ ត្រូវ​បាន​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ប្រគល់​បន្ត​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​រង​ចាំ​យក​សំណាក​វត្ថុ​វិភាគ ចំណែក​ជនជាតិ​ខ្មែរ​ជា​អ្នក​ផ្តល់​មធ្យោបាយ​នាំ​ផ្លូវ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត ។

ឯកឧត្តម​អភិបាលខេត្ត កែប បាន​ក្រើនរំលឹក និង​ណែនាំ​បន្ថែម​ដល់​កងកម្លាំង​សមត្ថកិច្ច​បន្ត​ការ​រឹត​បន្តឹង​ឲ្យ​បាន​តឹង​រឹង​បន្ថែម​ទៀត និង​សុំ​ការ​ចូលរួម​សហការ​ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅ​តំបន់​ក្រហម និង​តំបន់​បិទ​ខ្ទប់ សូមកុំ​ធ្វើការ​ចល័ត​ចេញ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ពិសេស​កុំ​យក​គំរូ​តាម​ករណី​ខាងលើ ព្រោះ​ការ​លួច​គេច មិន​អាច​រួច​ផុត​ពី​កម្លាំង​សមត្ថកិច្ច​បាន​ទេ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​អនុវត្ត​វិធានការ​ច្បាប់ និង​វិធានការ​សុខាភិបាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ