ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​នេះ ​កម្លាំង​នៅ​ណែនាំទេ ​តែបើមានលើក​ក្រោយ​​​អ្នក​​ដែល​ជួបជុំ​ផឹកស៊ី​​​ត្រូវចាត់ការតាមច្បាប់​ហើយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​លើក​នេះ​ កម្លាំង​ចុះ​ណែនាំ​ តែលើក​ក្រោយ​នឹងមាន​វិធានការ​តាម​ច្បាប់​ អ្នក​ដែល​ជួបជុំ​ផឹកស៊ី​​ដែល​ផ្កើ​ន​សារា​ចរណ៍​ណែនាំ​ ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩​ ស្ថិតនៅ​ទីប្រជុំជនក្នុង​ក្រុង​សិរី​សោភ័ណ​ ។ ជាក់ស្តែង…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​លើក​នេះ​ កម្លាំង​ចុះ​ណែនាំ​ តែលើក​ក្រោយ​នឹងមាន​វិធានការ​តាម​ច្បាប់​ អ្នក​ដែល​ជួបជុំ​ផឹកស៊ី​​ដែល​ផ្កើ​ន​សារា​ចរណ៍​ណែនាំ​ ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩​ ស្ថិតនៅ​ទីប្រជុំជនក្នុង​ក្រុង​សិរី​សោភ័ណ​ ។ ជាក់ស្តែង ​កាលពី​ថ្មី​ៗ​នេះ​ ឃើញ​វត្តមាន​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​ និង​មន្ត្រី​ក្រោម​ឱ​វា​ធ​និង​កងកម្លាំង​មាន​កម្លាំង​កងរាជអាវុធហត្ថ​និង​មន្ត្រី​នគរបាល​ក្រុង​បាន​ចុះ​ហាមឃាត់​ការ​ជួបជុំ​ផឹកស៊ី​ដែល​ផ្កើ​ន​សារាចរ​ន៍​ណែនាំ​ដែល​ឃើញ​មាន​ជួបជុំ​ផឹកស៊ី​២​ទៅ​៣​កន្លែង​ការ​សន្និដ្ឋាន​ប្រមាណ​២​ទៅ​៣​ម៉ោង​រួច​មក​ហើយ​ក្រោយ​ឃើញ​ត្រូវ​ចែក​ជើង​គ្នា​គេចខ្លួន​។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​ថា​ លើក​នេះ​កម្លាំង​ចុះ​មក​ណែនាំ​បើក​ឃើញ​មាន​លើក​ក្រោយឬលើក​ទី​២​ទៀត ​ប្រហែលជា​មិន​លើកលែង​ឡើយ ​ត្រូវ​មាន​វិធានការ​តាម​ច្បាប់ នេះ​ជា​បទបញ្ជា​អភិបាល​ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ដែល​ត្រូវ​អនុវត្ត​តាម​សារាច​ណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ការ​និង​ទប់ស្កាត់​កូ​វី​ដ​១៩​មិន​អោយ​រីក​រាលដាល​ក្នុង​សហគមន៍​។

លោក​បាន​ណែនាំ​ថា​ ត្រូវ​ចូលរួម​ទាំងអស់​បង្ការ​ទប់ស្កាត់​កូ​វី​ដ​១៩​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​អនុវត្ត​អោយ​បាន​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា វិធានការ​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ៣​ការពារ ១.​ពាក់​ម៉ាស់ ២.​លាងដៃ ៣.​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល និង​៣​កុំ ១.​កុំ​ចូល​ទៅ​កន្លែង​បិត​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន​ពេក​ត្រូវ​រក​កន្លែង​មាន​ខ្យល់​ចេញចូល ២.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ៣.​កុំ​ប៉ៈ​ពាល់​គ្នា កុំ​ចាប់ដៃ​គ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម​៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ