ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​អាប់​ឥត​ប្រាជ្ញា​តែង​និយាយ​លើកតម្កើង​ខ្លួន

4 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​ព្រហ្មចរិយធម៌​ជន​ទាំងឡាយ​ណា​និយាយ​ទាំង​កំហឹង ជា​អ្នក​ប្រកាន់ខ្ជាប់ ជា​អ្នក​លើកតម្កើង​ខ្លួន ហើយ​ជា​អ្នក​ពោល​ទាក់ទង​ដល់​ការ​មិន​មានគុណ​វិសេស​ដទៃ​ទៀត ជា​អ្នក​ស្វែងរក​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក តែង​ត្រេកអរ​ចំពោះ​ពាក្យ​រោយរាយ​ឥតប្រយោជន៍ និង​ជា​អ្នក​ចូល​ចិត្ត​ផ្ចាញ់​សម្តី​នៃ​អ្នក​ដទៃ ជន​ទាំងឡាយ​នោះ​ជា​មនុស្ស​អាប់​ឥត​ប្រាជ្ញា ឯ​អរិយជន​មិន​ប្រព្រឹត្ត​ការ​និយាយ​ដូច្នោះ​ឡើយ ។…

នៅ​ក្នុង​សៀវភៅ​ព្រហ្មចរិយធម៌​ជន​ទាំងឡាយ​ណា​និយាយ​ទាំង​កំហឹង ជា​អ្នក​ប្រកាន់ខ្ជាប់ ជា​អ្នក​លើកតម្កើង​ខ្លួន ហើយ​ជា​អ្នក​ពោល​ទាក់ទង​ដល់​ការ​មិន​មានគុណ​វិសេស​ដទៃ​ទៀត ជា​អ្នក​ស្វែងរក​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក តែង​ត្រេកអរ​ចំពោះ​ពាក្យ​រោយរាយ​ឥតប្រយោជន៍ និង​ជា​អ្នក​ចូល​ចិត្ត​ផ្ចាញ់​សម្តី​នៃ​អ្នក​ដទៃ ជន​ទាំងឡាយ​នោះ​ជា​មនុស្ស​អាប់​ឥត​ប្រាជ្ញា ឯ​អរិយជន​មិន​ប្រព្រឹត្ត​ការ​និយាយ​ដូច្នោះ​ឡើយ ។

បើ​អរិយជន​ប្រាថ្នា​នឹង​និយាយ ក៏​ជា​អ្នក​ឈ្លាស ស្គាល់​កាល និយាយ​តែ​ពាក្យ​សម្តី​ដែល​ប្រកបដោយ​ធម៌ ជាស​ម្តី​ដែល​អរិយជន​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ ជា​អ្នកមាន​ប្រាជ្ញា មិន​ក្រោធ មិន​លើកខ្លួន មានចិត្ត​ឥត​មាន​មានះ​គ្រប់​សង្កត់ ជា​អ្នក​មិន​លើកកម្ពស់ ជា​អ្នក​មិន​រួសរាន់ លោក​ជា​អ្នក​មិន​មាន​ឫស្យា​នឹង​សេចក្តី​ប្រកាន់ខ្លួន ដឹង​ពិត​ហើយ​ទើប​និយា​យ​, សម្តី​ដែល​គេ​និយាយ​ត្រូវ ក៏​អនុមោទនា កាលបើ​គេ​និយាយ​ខុស ក៏​មិន​ដេញដោល មិន​ប្រុង​ប្រណាំងប្រជែង មិន​អាង​ហេតុ​ចាប់​ខុស​គេ មិន​និយាយ​ប៉ប៉ាច់ប៉ប៉ោច មិន​និយាយ​សង្កត់សង្កិន​គេ មិន​និយាយ​បាតដៃ​ជា​ខ្នងដៃ ។

ការ​ប្រឹក្សា​គ្នា​របស់​សប្បុរស​ទាំងឡាយ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​ដឹង​ច្បាស់ ដើម្បី​សេចក្តី​ជ្រះថ្លា​, អរិយជន​ទាំងឡាយ​តែង​ប្រឹក្សា​គ្នា​យ៉ាងនេះ នេះ​ជា​ការ​ប្រឹក្សា​នៃ​អរិយជន​ទាំងឡាយ ។ បុគ្គល​អ្នកមាន​បញ្ញា កាលបើ​ដឹង​សេចក្តី​នុ៎ះ​ច្បាស់​ហើយ មិន​គួរ​និយាយ​ប្រឹក្សា​លើកតម្កើង​តែ​ខ្លួនឯង​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ