ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​​បើកឡាន​ឡាយ​វី​ដេ​អូផឹកស្រាត្រូវ​​សមត្ថកិច្ច​កោះហៅ​បំភ្លឺ​កិច្ចសន្យា និង​ផាកពិន័យ​ក្នុង​ម្នាក់​៥​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ដែល​បើករថយន្ត​ឡាយ​វី​ដេ​អូ ផឹកស្រា​បៀរ ដែល​ផ្ទុយ​នឹង​មាត្រា​ទី​១០ នៃ​ច្បាប់​ប្រឆាំង​កូ​វី​ដ​១៩ បាន​ចូលខ្លួន​សារភាព​កំហុស ធ្វើ​កិច្ចសន្យា ណែនាំ​អប់រំ និង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​ក្នុង​ម្នាក់…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ដែល​បើករថយន្ត​ឡាយ​វី​ដេ​អូ ផឹកស្រា​បៀរ ដែល​ផ្ទុយ​នឹង​មាត្រា​ទី​១០ នៃ​ច្បាប់​ប្រឆាំង​កូ​វី​ដ​១៩ បាន​ចូលខ្លួន​សារភាព​កំហុស ធ្វើ​កិច្ចសន្យា ណែនាំ​អប់រំ និង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​ក្នុង​ម្នាក់ ៥​លាន​រៀល ។ នេះ​បើ​តាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ចុះ​ផ្សាយ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរ​ជាតិ និង​បទបញ្ជា​ដោយ​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រុម​កា​ងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ឈាន​ទៅ​ដល់​ការ​កំណត់​អត្តសញ្ញាណ​ជន​ទាំង​ពីរ​រូប​ដែល​បាន​បើករថយន្ត​ឡាយ​ផឹកស្រា​បៀរ ដែល​ល្មើស​ទៅ​នឹង​មាត្រា​ទី​១០ នៃ​ច្បាប់​ប្រឆាំង​ការ​ឆ្លង​រាល​វីរុស​កូ​វី​ដ​១៩ (​បទ​មិន​គោរព​វិធានការ​រដ្ឋបាល ) ដែល​ត្រូវ​ផ្តន្ទាទោស​ជា​ពិន័យ​អន្តរការណ៍​ពី​១​លាន ទៅ​៥​លាន​រៀល ។ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​ផែន​ការងារ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​េ​ពេញ បាន​ធ្វើការ​កោះហៅ​បុរស​ទាំង​ពីរ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ បុរស​២​នាក់ ឈ្មោះ ហួ ធឹ​ម ភេទ​ប្រុស កើត​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​១៩៩៧ មុខរបរ​ធ្វើការ​ក្រុមហ៊ុន​អចលនទ្រព្យ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​២៦BT សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ​ឈ្នោះ ពិន នា​ត ភេទ ប្រុស កើត​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​១៩៩៣ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល​គ្មាន​លេខ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​បាន​ថត​ឡាយ​វី​ដេ​អូ ក្នុង​បណ្តាញ​សង្គម TikTok អំពី​សកម្មភាព ផឹក​គ្រឿង​ស្រវឹង ពេល​កំពុង​បើកបរ ដែល​ល្មើស​ទៅ​នឹង​ច្បាប់ មិន​គោរព​វិធានកា​រដ្ឋបាល (​មាត្រា​ទី​១០​នៃ​ច្បាប់​ប្រឆាំង​កូ​វី​ដ​១៩) ។ នេះ​ជា​ទ​ង្វើ​ដ៏​អាក្រក់​មួយ​ដែល​មិន​គួរ​នឹង​យក​គំរូ​តាម​នោះ​ទេ ។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ បុរស​ទាំង​២​រូប​ខាងលើ​បាន​ចូលខ្លួន​មក​ទទួលកំហុស ធ្វើ​កិច្ចសន្យា និង​ថត​ជា​វី​ដេ​អូ ដើម្បី​សុំ​ទោស​ជា​សាធារណៈ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​បាន​សន្យា​ថា ឈប់​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ដែល​សង្គម​ស្អប់ខ្ពើម​បែប​នេះ​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ