ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់បានម្នាក់​ លុះស្រាវជ្រាវបែកធ្លាយ៤នាក់ទៀត​​មានទាំងខ្មែរនិងបរទេស​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង​​​៣រសៀល​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២១ កម្លាំង​ការិយាល័យប្រឆាំង​គ្រឿងញៀ.ន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក បាន​ចុះ​បង្ក្រាប​បទ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន នៅ​ចំនុច​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ភូមិ​វាល សង្កាត់​គោក​ចក…

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង​​​៣រសៀល​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២១ កម្លាំង​ការិយាល័យប្រឆាំង​គ្រឿងញៀ.ន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក បាន​ចុះ​បង្ក្រាប​បទ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន នៅ​ចំនុច​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុងខេត្ត​សៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន១នាក់​ឈ្មោះ សំ មក​រា ហៅ​ត្រេ​ន ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​កង់ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង ខេត្តសៀមរាប ។

​រហូត​ដល់វេលាម៉ោង​​​៧​និង​​​៣០នាទី​​ថ្ងៃ​ទី ២១ ខែមេសា​ ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​បាន​ពន្លាត​​ការស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ចាប់ឃាត់ខ្លួនជនសង្ស័យជា​​បក្ខពួក និង​មេខ្លោង​ជា​បន្តបន្ទាប់រហូត​បាន​ចំនួន៤​នាក់​ទៀត ក្នុងនោះមានទាំង​ជនបរទេសចំនួន​២នាក់ ​ពី​បទ​រក្សា​ទុក​ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន នៅ​ចំនុច​បន្ទប់​ជួល ​ស្ថិត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប ។

ជនសង្ស័យ​ចំនួន​៤​នាក់​ខាងលើ​ (ស្រី១​នាក់ ជនជាតិ​រុ​ស្សី​១​នាក់ ជនជាតិ​វៀតណាម​១​នាក់​) រួម​មាន ១-​ឈ្មោះ ស គឹ​ម​រ៉ា ហៅ​នាង​ភេទ​ប្រុស ​អាយុ២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​ជាងភ្លើង​ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ​ខេត្តសៀមរាប ២-​ឈ្មោះ លឹ​ម លី​វុ​ធ​ភេទ​ប្រុស អាយុ​​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូ​ទ័​រ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្ត​សៀម រាប ៣-​ឈ្មោះ PAVEL MIRINOV ភេទ​ប្រុស អាយុ​​៤០ឆ្នាំ ជន​ជាតិ​រុ​ស្សី មុខរបរ​អ្នកនេសាទ មាន​ទីលំនៅ​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​សាលា​កន្សែង សង្កាត់ ស្វាយ​ដង្គំ ក្រុង​សៀមរាប ​ខេត្តសៀមរាប និង​៤-​ឈ្មោះ ឡេ ធី​ភឿ​ង រឺ ឡេ​ង ស្រី​ល័​ក្ខ ភេទ​ស្រី ​អាយុ​២៩​ឆ្នាំ​ ជនជាតិ​វៀតណាម មុខរបរ​មិនពិតប្រាកដ​ មាន​ទីលំនៅ​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​សាលា​កន្សែង សង្កាត់ ស្វាយ​ដង្គំ ក្រុង​សៀមរាប​​ ខេត្តសៀមរាប​។​

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​បាន​រួម​មាន : ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន៧​កញ្ចប់ ម៉ូតូ​ចំនួន​២គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន៦​គ្រឿង លិខិតឆ្លងដែន​ចំនួន១​ក្បាល​ និងកាត​អេ​ធី​អឹ​ម​ចំនួន១ ។

បច្ចុប្បន្ន ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ថ្ងៃ​ទី ២២ ខែ មេ​សា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ