ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រុស​ៗ​មក​ហៅ​ប្រពន្ធ​ឱ្យចេញពីផ្ទះ​ ឃាត់​អត់​ស្តាប់ ទាញ​​​កាំ​បិត​ផ្គាក់ចេញមក​​​​​ផ្អើល​​ភូមិ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍ច្រាំង​ចំរេះ​២​ធ្វើសការ​ឃាត់ខ្លួន បន្ទាប់​ពី​ស្ទុះ​ចូល​ទៅ​ក្នុងផ្ទះ​ទាញ​កាំបិត​ផ្គាក់​ចេញ​កា.ប់ បុរស​៣​ទៅ​៤​នាក់​ដែល​បាន​មក​ហៅ​ប្រពន្ធ​ចេញពីផ្ទះ ដោយ​ខឹង​ហាមឃាត់​មិន​ស្គា​ប់ ​។ ហេតុការណ៍​នេះ ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១…


រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍ច្រាំង​ចំរេះ​២​ធ្វើសការ​ឃាត់ខ្លួន បន្ទាប់​ពី​ស្ទុះ​ចូល​ទៅ​ក្នុងផ្ទះ​ទាញ​កាំបិត​ផ្គាក់​ចេញ​កា.ប់ បុរស​៣​ទៅ​៤​នាក់​ដែល​បាន​មក​ហៅ​ប្រពន្ធ​ចេញពីផ្ទះ ដោយ​ខឹង​ហាមឃាត់​មិន​ស្គា​ប់ ​។ ហេតុការណ៍​នេះ ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ​មេ​សា ​​នៅ​ចំណុច ផ្លូវជាតិ​លេខ​៥ ក្នុងភូមិឃ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌ​ឬ​ស្សី​កែវ​។

ជនសង្ស័យ​ខាងលើ ដែល​កាន់កាប់​អាវុធ​ខុសច្បាប់​(​កាំ.បិត​ផ្គា.ក់​)​ មាន​ឈ្មោះ​មីន រ៉ា​ហ្វី ភេទប្រុស ​អាយុ៣៧​ឆ្នាំ មាន​ទីលំនៅ​ស្នាក់​នៅ ផ្ទះ​គ្មាន​លេខ​កន្លែង​កើតហេតុ​ខាងលើ មាន​សារធាតុ​ញៀន ​។ បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​កាំបិត​ផ្គាក់​ចំនួន​១​។ តាម​​នគរបាល​អោយ​ដឹង​ថា នៅ​មុន​ពេល កើតហេតុ មាន​បុរស​៣​ទៅ​៤​នាក់ បាន​មក​ហៅ​ប្រពន្ធ​បុរស​រូប​នោះ​ចេញពីផ្ទះ ហើយ​ជន​បង្ក បាន​ឃាត់ តែ​ប្រពន្ធ​មិន​ស្តា​ប់ក៍​ផ្ទុះ​កំហឹង បាន​ស្ទុះ​ចូល​ទៅ​ក្នុងផ្ទះ​ហើយ​ទាញ​កាំបិត​ផ្គាក់​មក ដេញ​កាប់​អ្នក​ទាំងនោះ ព្រមទាំង​អ្នក​ជិតខាង ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ខ​ណះ​នោះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ហើយ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ចុះ​ទៅ​អន្តរាគមន៍ ឃាត់​ខ្លួនតែ​ម្តង​។ ជនសង្ស័យ ត្រូវ​បាន​នគរបាល​ប​ញ្ចូ​ន ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​២​រួច​បញ្ជូន ទៅ​កាន់​អធិការដ្ឋាន ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕ ដោយ៖ ម៉េង ធា​

អត្ថបទសរសេរ ដោយ