ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ខែឧសភា ដល់​ខែតុលា​កម្ពុជា​នឹង​មាន​បា​តុ​ភូ​ធម្មជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ មេ​សា​ថា ចាប់ពី​ខែឧសភា ដល់​ខែតុលា កម្ពុជា​នឹង​មាន​បាតុភូត​ធម្មជាតិ​កើតឡើង ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ មេ​សា​ថា ចាប់ពី​ខែឧសភា ដល់​ខែតុលា កម្ពុជា​នឹង​មាន​បាតុភូត​ធម្មជាតិ​កើតឡើង ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្ដី​ពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២ សម្រាប់​ឆ្នាំ​២០២១​បាន​លើក​ឡើង​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន​ការ​វិវត្តន៍​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​ជា​លក្ខណៈ​សកល និង​តំបន់ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប អំពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២ សម្រាប់​ឆ្នាំ ២០២១ ដូច​ខាងក្រោម បាតុភូត​សកល ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​សីតុណ្ហភាព​លើ​ផ្ទៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក តំបន់​ជួរ​ខ្សែ​អេក្វាទ័រ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្នុង​ឆ្នាំ​២០២១​នេះ ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​ពី​បាតុភូត (Neutral ) ដែល​ជា​បាតុភូត​អន្តរកាល ចន្លោះ​រវាង​បាតុភូត El Nino (​ក្ដៅ​) និង La Nina (​ត្រជាក់​) ។

ពោល គឺ​ចាប់ពី​ខែឧសភា រហូត​ដល់​ខែតុលា ឆ្នាំ​២០២១ (​រយៈពេល​០៥ ខែ​) បាតុភូត​ធម្មជាតិ ដែល​មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​បាតុភូត _Neutral. មាន ៦០% បាតុភូត El Nino មាន ១០ % និង​បាតុភូត La Nina មាន ៣០ % ។

ក្រសួង​ថា នៅ​រដូវវស្សា​ឆ្នាំ​២០២១ វិញ​ដើមរដូវ​វស្សា ៖ រដូវវស្សា​ឆ្នាំ​២០២១ នឹង​ចូល​មក​ដល់​នៅ​ស​ប្តា​ហ៍​ទី​១ នៃ​ខែឧសភា​ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន​បង្គួរ​នឹង​អាច​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ និង​របាយ​ទឹកភ្លៀង​ធ្លាក់​រាយ​ប៉ាយ​បាន​ល្អ ។

នៅ​ដើមរដូវ​វស្សា​នេះ​នឹង​អាច​មាន​ភ្លៀង​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើត​មាន​ច្រើន ។ ពាក់កណ្តាល​រដូវវស្សា ចាប់ពី​ខែសីហា ដល់​ខែកញ្ញា ភ្លៀង​នឹង​អាច​ធ្លាក់​រាយ​ប៉ាយ​បាន​ល្អ​លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន​នឹង​អាច​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ។

នៅ​ពាក់កណ្តាល​រដូវវស្សា​នេះ​នឹង​អាច​មាន​ភ្លៀង​លាយ ឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ បន្ត​កើត​មាន​ច្រើន ក្នុង​នោះ​នឹង​អាច​បណ្តាល​ឲ្យ​បណ្ត ខេត្ត​មួយ​ចំនួន​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ។ ចុងរដូវ​វស្សា អាច​នឹង​បញ្ចប់​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​៤ នៃ​ខែវិច្ឆិកា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច​ទៅ​បង្គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ