ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលមានកណ្តាប់ដៃធ្ងន់ជាងប្រាក់បាតថៃ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានកណ្តាប់ដៃធ្ងន់ជាងប្រាក់បាតថៃបន្តិចថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ខែមេសា ឆ្នាំ ២០២១នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានកណ្តាប់ដៃធ្ងន់ជាងប្រាក់បាតថៃបន្តិចថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ខែមេសា ឆ្នាំ ២០២១នេះឱ្យដឹងថា ១បាតថៃ ទិញចូលត្រឹមតែ ១២៩ រៀលប៉ុណ្ណោះ ហើយលក់ ១៣១ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ទៅ ១៣០ រៀលឯណោះ និងលក់ចេញ ១៣១ រៀល ។

ថ្ងៃនេះផងដែរ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៨ រៀល, ១អឺរ៉ូ ទិញចូល ៤៨៧១ រៀល លក់ចេញ ៤៩២០ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣១២៧ រៀល លក់ចេញ ៣១៥៨ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យន់ចិន គឺ ១យន់ចិន ទិញចូល ៦២៣ រៀល លក់ចេញ ៦២៩ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៧៤៥ រៀល លក់ចេញ ៣៧៨២ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៦៤ រៀល លក់ចេញ ៣៦៨ រៀល ។ ចំពោះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ដុល្លារសាំងហ្គាពួរ គឺ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៤៧ រៀល លក់ចេញ ៣០៧៧ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល ហើយលក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ