ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១០​នាក់​បន្ត​ទៀត​នៅ​ឃុំ​ស្នោ​ស្រុក​ព្រៃកប្បាស់​ខេត្តតាកែវ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បានអោយ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​១៩ ខែមេសា​នេះ​ថា មន្ត្រី​សុខាភិបាល​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩…

ខេត្តតាកែវ ៖ លោក នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បានអោយ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​១៩ ខែមេសា​នេះ​ថា មន្ត្រី​សុខាភិបាល​បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១០​នាក់​បន្ត​ទៀត នៅ​ក្នុងភូមិ​ស្នោ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដែល​ភូមិ​នេះ អាជ្ញាធ​បាន​បិទ​ខ្ទប់​ទាំងស្រុង អស់​រយៈពេល​៥​ថ្ងៃ​កន្លង​មក​ហើយ បន្ទាប់​ពី​មាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩​ជា​បន្តបន្ទាប់ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​បន្ត​ទៀត​ថា អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១០​នាក់​នេះ​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​យក​សំណាក​៣៤១​នាក់ នៅ​ក្នុងភូមិ​ស្នោ ឃុំ​ស្នោ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១៦ កន្លង​មក​ហើយ ។

បច្ចុប្បន្ន​អ្នកជំងឺ​ទាំង​១០​នាក់​ត្រូវ​បាន​ដាក់​អោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃកប្បាស់ រីឯ​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​ហេង សំ​រិ​ន ព្រៃ​ល្វា ដែល​ស្ថិត​នៅ​ក្នុងស្រុក​ព្រៃកប្បាស់ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​បញ្ជាក់​ថា​ដោយសារ​តែ​អ្នក​ពាក់ព័ន្ធ​មាន​ចំនួន​ច្រើន ហេតុ​ដូច្នោះ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​នៅ​ក្នុងភូមិ​ខាងលើ​ភូមិ​នេះ ដែល​ត្រូវ​បាន​លោក​អភិបាល​ខេត្តតាកែវ​បញ្ជា​ឱ្យ​បិទ​ខ្ទប់​អស់​រយៈពេល​៥ ថ្ងៃ​មក​ហើយ បន្ទាប់​ពី​មាន​អ្នក​ឆ្លង​ជម្ងឺ​covid 19 ជា​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ