ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ ប្រច័ណ្ឌប្រពន្ធ កើតជម្លោះ ទីបំផុតសម្រេចបញ្ចប់ជីវិតខ្លួនឯង

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល៖ ទីបំផុតបុរសម្នាក់ បានសម្រេចចិត្តចងក បញ្ចប់ជីវិត​ខ្លួនឯង កាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅ​ចុងចំការរបស់អ្នកស្រុក ក្នុង​ភូមិអន្លង់ឈឺខ្លាំង…

ខេត្តកណ្ដាល៖ ទីបំផុតបុរសម្នាក់ បានសម្រេចចិត្តចងក បញ្ចប់ជីវិត​ខ្លួនឯង កាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅ​ចុងចំការរបស់អ្នកស្រុក ក្នុង​ភូមិអន្លង់ឈឺខ្លាំង ឃុំព្រែអំបិល ស្រុកស្អាង ខេត្តកណ្តាល។ មូលហេតុ ព្រោះតែប្រច័ណ្ឌប្រពន្ធ ហើយក៏ឈ្លោះគ្នាជាមួយប្រពន្ធ ដោយបានប្រើពាក្យថា «បើមានគេ អត់អាញ់ បើមានអាញ់ អត់គេ!»។

ជនរងគ្រោះឈ្មោះ អ៊ី ភក្តី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ករណី​នេះ ត្រូវបាន​សាក្សី ប្រាប់សមត្ថកិច្ចថា មុនកើតហេតុ គេបានឃើញជនរងគ្រោះ ដើរមកពីក្រោយ ហើយបាន​ឡើងទៅលើផ្ទះ និងបានឃើញប្រពន្ធ ដែលមានឈ្មោះ នួន ធារ៉ា អាយុ ២២ ឆ្នាំ កំពុងនិយាយទូរស័ព្ទ។ ប្តីកើតក្តីប្រច័ណ្ឌ និងបាន​បង្កទៅជាជម្លោះវាយប្រតប់ប្រតាយគ្នាជាមួយប្រពន្ធ។

សាក្សីបន្តថា ពេលឈ្លោះគ្នានោះ ប្តីបានរុញប្រពន្ធចេញ ដោយមិនបង្កឱ្យមានរបួសស្នាមទេ ហើយប្តី បានពោលពាក្យទៅ​កាន់ប្រពន្ធថា «បើមានគេ អត់អាញ់ បើមានអាញ់ អត់គេ»។ និយាយ​រួច បុរសនោះ បានដើរចេញទៅបាត់។

លុះបន្តិចក្រោយមក ស្រាប់តែមានកូនក្មេងប្រុសតូចៗ ដើរបាញ់សត្វ ក៏ឃើញជនរងគ្រោះ ដេកផ្ងារ នៅក្រោមដើមក្តុល ក៏រត់ទៅប្រាប់អ្នកភូមិ និងសាច់ញាតិ ឲ្យទៅមើល ក៏ឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយជនរងគ្រោះ បានយកអាវធ្វើជាខ្សែចងក នៅចុង​ឈើដើមក្តុល​នោះ។​ ប៉ុន្តែដាច់ធ្លាក់ជនរងគ្រោះ ចុះមកដី។

ក្រោយពីទទួលបានព័ត៌មានភ្លាម​ កម្លាំងប៉ុស្តិ៍នគបាលរដ្ឋព្រែកអំបិល សហការជាមួយកម្លាំងនគរបាលស្រុកស្អាង បានចុះទៅធ្វើការពិនិត្យកន្លែងកើតហេតុ ហើ​យសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារការធ្វើអត្តឃាត(ចងក) ពិតប្រាកដមែន ព្រោះតែក្តីប្រច័ណ្ឌ។ សពត្រូវបានសមត្តកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ