ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ទៅ​លេង​ប្រពន្ធ​មិន​ជួប បែរជា​ចាប់​អ្នក​នៅ​ជាមួយ​បង្ខំ​នាង​រហូត​សម្រេច

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមាន​ជ័យ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១ ពី​រំ​លោ​.​ភ​សេព​ស​ន្ទ​វៈ កើតឡើង​នៅ​វេលា​ម៉ោង​២​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមាន​ជ័យ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១ ពី​រំ​លោ​.​ភ​សេព​ស​ន្ទ​វៈ កើតឡើង​នៅ​វេលា​ម៉ោង​២​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល​ជិត​ខារ៉ាអូខេ​អេ​ស្វ​ផ្លាស ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ពី​នារី​រង​គ្រោះ​អាយុ​៣២​ឆ្នាំ​ថា មានឈ្មោះ​អៀ​ក សេង​ថៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន​ធ្វើ​សកម្មភាព​គំ​រា​.​ម​ស​ម្លា​.​ប់ និង​បង្ខំ​នាង​រំ​លោ​.​ភ​នៅ​វេលា​ម៉ោង​០២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល​ជិត​ខារ៉ាអូខេ​អេ​ស្វ​ផ្លាស ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ​មក ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ចាត់តាំង​ឲ្យ​លោក​ដឹកនាំ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​អៀ​ក សេង​ថៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​ជា​ជួសជុល​រថយន្ត នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មក​សួរនាំ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ។

​លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន និង​សួរនាំ​ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ ខ្លួន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ទៅ​លេង​ជាមួយ​ប្រពន្ធ​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​នារី​រង​គ្រោះ​ម្នាក់ តែ​មិន​ទាន់​បាន​ទៅ​ជួប​ប្រពន្ធ​ទេ ដោយសារ​តែ​រវល់​ទៅ​ជួប​មិត្តភក្តិ​ផឹកស៊ី ។ បន្ទាប់​ពី​ស្រវឹង​ក៏​បាន​ទៅ​បន្ទប់​ដែល​ប្រពន្ធ​ជួល​នៅ ដើម្បី​សម្រាក ប៉ុន្តែ​ចៃដន្យ​មិនឃើញ​ប្រពន្ធ​គេ​នៅឡើយ ជួប​តែ​នារី​រង​គ្រោះ ដោយ​ជា​ឱកាសល្អ គេ​ក៏​បាន​ឡើង​ដេក​លើ​គ្រែ​ជាមួយ​នារី​រង​គ្រោះ ដោយ​ធ្វើ​សកម្មភាព​ចាប់​រំ​លោ​.​ភនាង តែ​នាង​មិន​ព្រម​ក៏​ចាប់​ច្របាច់​.​ក និង​គំ​រា​.​ម​ស​ម្លា​.​ប់​ចោល ទើប​នាង​ព្រម​ឲ្យ​រំ​លោ​.​ភ​បាន​សម្រេច​ម្តង ។

លោក​វរសេនីយ៍ឯក មែន ភី​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​បញ្ជាក់​ថា ផ្អែក​តាម​បណ្តឹង​របស់​នារី​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ កម្លាំង​ជំនាញ​ប្រឆាំង​ក​ការ​ជួញដូរ​មនុស្ស​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ក៏​បាន​រៀបចំ​សណុំ​រឿង រួច​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ